ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពជាក់ស្តែងដីតំបន់៣ ដែលពលរដ្ឋអាស្រ័យផល
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចម្រុះ ចុះជួបប្រជាពលរដ្ឋ និងត្រួតពិនិត្យស្ថានភាពជាក់ស្តែងដីតំបន់៣ ជុំវិញបឹងទន្លេសាប ដែលប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលនាពេលកន្លងមក ស្ថិតនៅក្នុងតំបន់បែកចាន និងភ្នំជីមុស ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ការចុះមកជួបបងប្អូននៅពេលនេះ គឺអនុវត្តទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលមានដីជុំវិញបឹងទន្លេសាប បន្តចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងបន្ថែមទៀត ដើម្បីកែសម្រួលទិន្ន័យឲ្យច្បាស់លាស់ លើដីតំបន់៣ ដែលប្រជាពលរដ្ឋបានអាស្រ័យផល មានរយៈពេលចាប់ពី១០ឆ្នាំឡើងទៅ ដើម្បីក្រុមការងាររៀបចំឯកសារ ស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល កាត់ឆ្វៀលដីតំបន់៣នេះ ជូនបងប្អូនទៅតាមអ្វីដែលក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង ដោយផ្អែកលើផែនទីអាកាស ដែលជាផែនទីគោលសម្រាប់មកផ្ទៀងផ្ទាត់បន្ថែមទៀត។

ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា បើទោះបីដីនៅក្នុងតំបន់២ ឬតំបន់៣ ក៏ដោយ កន្លែងណាដែលនៅមានព្រៃ គឺមិនអនុញ្ញាតឲ្យធ្វើការកាប់ទន្ទ្រានបន្ថែមទៀតនោះទេ សូមបងប្អូនមេត្តាយោគយល់ និងអធ្យាស្រ័យទាំងអស់គ្នា ។ ការធ្វើបែនេះ ក្នុងគោលបំណងរួមគ្នា អភិរក្ស និងអភិវឌ្ឍន៍ បឹងទន្លេសាប ឲ្យធនធានជលផល និងជនធានធម្មជាតិ មានភាពល្អប្រសើរឡើងវិញ
អត្ថបទ៖ ឈាង មករា






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


