ព័ត៌មានជាតិ
អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោក ម៉ប់ សារិន បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ដែលបានគ្រប់គ្រងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការសម្តែងនូវការកោតសរសើរពីសំណាក់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ១១ សីហា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ល់កឡើងថា៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំ និងគ្រប់គ្រងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ខ្ពស់ រក្សាបានសុវត្ថិភាពល្អក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥នេះ។ទន្ទឹមនេះ ការរៀបចំសណ្ដាប់ធ្នាប់ សុវត្ថិភាព ក៏មានលក្ខណៈល្អប្រសើរ ដោយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានយកចិត្ត ទុកដាក់ ខិតខំបំពេញភារកិច្ច ដោយមានការចូលរួមពីប្រជាពលរដ្ឋបានល្អ។

អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការសម្របសម្រួលដោះស្រាយបញ្ហាជាមួយបងប្អូនអាជីវករផ្សារអូរឫស្សី ដោយកំណត់អាណត្តិថ្មី ២០ឆ្នាំ (២០២២-២០៤២) និងបានដោះស្រាយបញ្ចប់នៅតំបន់អភិវឌ្ឍន៍ឬស្សីកែវ ថែមទៀត។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍លើកឡើងផងដែរថា៖ ការទទួលបានជោគជ័យក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាពបានល្អក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥នេះ គឺយើងដោះស្រាយបញ្ហាបានល្អ អាជ្ញាធររាជធានីភ្នំពេញ កងរាជអាវុធហត្ថនិងកងកម្លាំងប៉ូលីសរាជធានីភ្នំពេញ សហការគ្នាបានល្អ ។នេះជាបទពិសោធដ៏ល្អមួយ ដែលយើងអាចទទួលបានភាពជោគជ័យជាបន្តបន្ទាប់ទៀត នៅក្នុងកិច្ចប្រជុំកំពូលៗនៅពេលខាងមុខទៀត៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


