ព័ត៌មានជាតិ
ប្រព័ន្ធលូបង្ហូរទឹក និងផ្លូវលែងជាបញ្ហាទៀតហើយ
ក្រោយពីទទួលបានការសំណូមពរពីប្រជាពលរដ្ឋ អំពីបញ្ហាផ្លូវខូច ដោយសាររថយន្តធុនធំជាអ្នកបំ ផ្លាញ ឥឡូវរហូតមកដល់ពេលនេះ បញ្ហាផ្លូវខូចនោះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ស្ថាបនាជាផ្លូវបេតុងរួចរាល់ជាស្ថាពរហើយ ដោយឡែកប្រព័ន្ធលូបង្ហូរទឹក ក៏ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរផងដែរ ។

ប្រជាពលរដ្ឋប្រាប់អោយដឹងថា ផ្លូវដែលត្រូវបានសាលារាជធានីភ្នំពេញ ស្ថាបនាជាផ្លូវបេតុងនេះ គឺស្ថិតនៅខាងក្រោយវត្ត ទួលសន្តិវ័ន ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធា នីភ្នំពេញ ប្រវែង២៧០ម៉ែត្រ ទំហំ៨ម៉ែត្រ កម្រាស់២តិក ឆ្អឹងដែក គឺជាគម្រោងស្ថាបនារបស់សាលារាជធានីភ្នំពេញ ។

ការស្ថាបនាផ្លូវបេតុងកាលពេលនោះ គឺមិនទាន់មានប្រព័ន្ធលូបង្ហូរទឹកនេះឡើយ ទើបតែពេលនេះ ឃើញអាជ្ញាធរដាក់ប្រពន្ធលូ ធ្វើអោយពួកគាត់សប្បាយចិត្តយ៉ាងខ្លាំង ។ ពីព្រោះថា តំបន់នេះ បើ ទោះ បីមានផ្លូវបេតុងល្អហើយក្តី ពេលភ្លៀងធ្លាក់មកម្តងៗតែងតែទឹកលិចផ្ទះពលរដ្ឋខ្លះៗផងដែរ ប៉ុ ន្តែពេលនេះ ពួកគាត់គិតថា លែងលំបាកទៀតហើយ ដោយបានប្រព័ន្ធលូថ្មីបែបនេះ ។

ប្រជាពលរដ្ឋរស់នៅតំបន់នោះប្រាប់បញ្ជាក់អោយដឹងថា ផ្លូវនេះពីដើមឡើយ គឺជាផ្លូវដីពេលភ្លៀងធ្លាក់មកម្តងៗលំបាកខ្លាំងណាស់ ទឹកលិចផង រអិលផង ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ត្រូវបានអាជ្ញាធរស្ថាបនាជាផ្លូវបេតុង ហើយថែមទាំងមានប្រព័ន្ធបង្ហូរទឹកទៀត ដូច្នេះហើយដែលធ្វើអោយពួកគាត់មានការត្រេកអរសប្បាយចិត្តយ៉ាងខ្លាំង ៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


