Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បានទទួល​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ

បានផុស

នៅ

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA) បាន​ចុះ​ព្យាបាល​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ពោ​ធ៍​រំចាក ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ ដោយមាន​ការចូលរួម​ជាមួយ ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ និង ថត​ស្រុក​ព្រៃកប្បាស អាជ្ញាធរ​ដែនដី យុវជន និស្សិត​សមាគម​អាហារូបករណ៍ អ​.​ម​.​ត និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ជាច្រើន​ទៀត នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ីផា​ណ្ណា ប្រធាន​ប្រតិបត្តិ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី បាន​មានប្រសាសន៍ថា សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ព្រមទាំង​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី តែងតែ​គិតគូរ​សុខទុក្ខ​ចំពោះ​សុខភាព និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​តែងតែ​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដល់ទី​កន្លែង ព្រមទាំង​បញ្ជូន​ប្រជាពលរដ្ឋ​ដែលមាន​ករណី​ធ្ងន់ធ្ងរ​មក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​ក្រោម​ការឧបត្ថម្ភ​ទាំងស្រុង​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាមរយៈ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី និង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​។

ឯកឧត្តម ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​ជា​សហប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ព្រៃកប្បាស បាន​មានប្រសាសន៍ថា យើង​ពិតជា​មានសំណាង​ណាស់​ដែលមាន​ថ្នាក់ដឹកនាំ​របស់​យើង​គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែ​គិតគូរ​សុខទុក្ខ​ចំពោះ​សុខភាព និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង​ថ្ងៃនេះ​ក្រុមគ្រូពេទ្យ​បានមក​ចុះ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​ស្រុក​ព្រៃកប្បាស​ជា​លើក​ទី​៦​។ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​និង​មាន​មោទនភាព​ចំពោះ​ថ្នាក់ដឹកនាំ​និង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​នៅក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​ទាំង​ការផ្ដល់សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​ទូទាំងប្រទេស​។ ឯកឧត្តម​ពេ​ជ សោភ័ន បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ដែល​បាន​ជឿទុកចិត្ត និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា បី​ដូចជា​បោះឆ្នោត​ឲ្យ​ខ្លួនឯង​ដើម្បី​បន្ត​សន្តិភាព និង​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុន សែន ដើម្បី​ដឹកនាំ​ប្រទេស​អោយ​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​។

សូមបញ្ជាក់ថា តាម​របាយការណ៍​រប​ស់​អភិបាលស្រុក​ព្រៃកប្បាស​បានឱ្យដឹងថា វិស័យ​សុខាភិបាល​នៅក្នុង​ស្រុក​មានការ​រីក​ចម្រើន ក្នុង​នោះ​ប្រជាពលរដ្ឋ​បានទទួល​ការចាក់​វ៉ាក់សាំង​ទាំង​ដុស​មូលដ្ឋាន​និង​ដុស​ជំរុញ​បាន​ប្រមាណ​៧០% និង​ទទួល​បាន​សេវា​ព្យាបាល​ដែល​ឥតគិតថ្លៃ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ជា​លើក​ទី​៦ នឹង​ទទួលបាន​ការវះកាត់​បេះដូង​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ក្រោម​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ឆ្នាំនេះ វៀតណាម ជួបរលកកម្តៅធ្ងន់ធ្ងរ និងខ្យល់ព្យុះសាហាវៗ ជាងឆ្នាំមុន

ព័ត៌មានជាតិ៣៨ នាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម