ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន
មីយ៉ាន់ម៉ាដែលកំពុងក្ដោបអំណាចដោយយោធាគ្រោងនឹងរៀបចំការបោះឆ្នោតសកល ប្រសិនបើប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញទី ប៉ុន្តែប្រហែលជាមិនអាចដំណើរការបោះឆ្នោតពេញផ្ទៃពេញប្រទេសនោះទេ ដោយសារតែយោធាកំពុងច្បាំងទប់ទល់នឹងចលនាបះបោរប្រដាប់អាវុធជាច្រើន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ ។
ស្របពេលជាមួយគ្នានេះ មេដឹកនាំយោធាលោក មីន អ៊ុងឡាំង ក៏បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS នៅក្នុងបទសម្ភាសន៍មួយថា រដ្ឋាភិបាលយោធាដែលឡើងក្ដោបក្ដាប់អំណាច ចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពី ៣ ឆ្នាំមុន នៅតែមានចិត្តចង់កាច់ចង្កូតនាវាប្រទេសជាតិឆ្ពោះទៅរកការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យដូចពេលមុនៗដដែល ។
លោក មីន អ៊ុងឡាំង បានបញ្ជាក់បន្ថែមថា “ច្បាស់ណាស់ ប្រសិនបើប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញដៃ យើងមានផែនការរៀបចំការបោះឆ្នោតសកលនៅក្នុងផ្នែកពាក់ព័ន្ធតាមដែលអាចធ្វើទៅបាន ទោះបីជាការបោះឆ្នោតមិនត្រូវបានប្រព្រឹត្តឡើងនៅទូទាំងប្រទេសក្រោមច្បាប់ក៏ដោយ” ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ក្រុមអ្នករិះគន់ និងបណ្តាប្រទេសលោកខាងលិចបានអះអាងថា ការបោះឆ្នោតនៅមីយ៉ានម៉ានឹងក្លាយជារឿងអាម៉ាស់មួយ ដោយសារតែគណបក្សជាង ៤០ ត្រូវបានរំលាយទៅហើយ ចាប់តាំងពីរដ្ឋប្រហារ ស្របពេលច្បាប់បង្កើតគណបក្សថ្មីដែលតាក់តែងឡើងដោយយោធា ក៏មានភាពស្មុគស្មាញ និងរឹតត្បិតយ៉ាងខ្លាំងផងដែរ ។
ទោះយ៉ាងណា បច្ចុប្បន្នេះនេះ មីយ៉ាន់ម៉ាមិនអាចរៀបចំការបោះឆ្នោតសកលបាននោះឡើយ ដោយសារតែរដ្ឋាភិបាលយោធាបានបន្តច្បាប់ដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ ខែ និងនេះជាច្បាប់អាជ្ញាសឹកលើកទី ៥ ហើយដែលលោក មីន អ៊ុងឡាំង បន្តដាក់ចេញមក ដោយលើកអង្គហេតុថា ស្ដារមុខមាត់ប្រទេសជាតិ និងកម្ទេចដៃគូប្រកួតប្រជែងដែលរដ្ឋាភិបាលយោធាចាត់ទុកជា “ភេរវករ” ។
ប៉ុន្តែចាប់តាំងពីឡើងកាន់អំណាចមក លោក មីន អ៊ុងឡាំង បានប៉ះរលាក និងជួបបញ្ហាក្រពុលមុខជាច្រើន ខណៈក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច ឬសម្ព័ន្ធបងប្អូន ៣ នាក់មិនទុកឲ្យលោកឧត្តមសេនីយ៍វ័យ ៦៨ ឆ្នាំរូបនេះ ជិះសេះលែងដៃនោះទេ ពោលពួកគេចាប់ផ្ដើមកាន់អាវុធតតាំង និងបើកប្រតិបត្តិការវាយប្រហារ “Operation 1027” ប្រឆាំងនឹងរដ្ឋាភិបាលយោធា ហើយជាលទ្ធផលទាហានទាំងនោះបានបាក់ទ័ពជាបណ្ដើរៗហើយ ។
ជាលទ្ធផលទាហានរបស់រដ្ឋាភិបាលយោធាបានបាក់ទ័ពជាបណ្ដើរៗហើយ ខណៈយន្តហោះចម្បាំងរបស់យោធាថែមទាំងត្រូវបានបាញ់ទម្លាក់ ហើយទាហានជិត ២,៤០០ នាក់នៅក្នុងទីក្រុងដែលជាប់នឹងប្រទេសចិននៅភាគខាងជើង និងភាគខាងត្បូងរដ្ឋ Shan ត្រូវបង្ខំចិត្តទម្លាក់អាវុធសុំចុះចាញ់ និងរត់ប្រាស់អាយុទៅកាន់ប្រទេសជិតខាងដូចជា ឥណ្ឌាជាដើម ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ពី UN មនុស្សជាង ១,៥០០ នាក់ស្លាប់បាត់បង់ជីវិត ចាប់តាំងពីរដ្ឋប្រហារយោធា និងការបង្ក្រាបដោយហិង្សាលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេល ៣ ឆ្នាំមកនេះ ។ ក្នុងនោះពលរដ្ឋជាង ២.៣ លាននាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ខណៈជិត ២៦,000 នាក់ត្រូវចាប់ឃុំខ្លួនដោយហេតុផលនយោបាយ និងជិត ២០,០០០ នាក់រងការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងមន្ទីរឃុំឃាំង ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


