Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ៖ ​គាំទ្រ​ការបណ្ដុះបណ្ដាល​សមត្ថភាព​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​ជាង​១​ពាន់​នាក់​នៅ​ខេត្តសៀមរាប

បានផុស

នៅ

សៀមរាប​ ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ បាន​គាំទ្រ​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​សរុប​ជាង​១​ពាន់​នាក់​នៅ​ខេត្តសៀមរាប រួមមាន ទីភ្នាក់ងារ​ទេសចរណ៍ ការី​ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍ គ្រូ​បង្គោល ក៏ដូចជា​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​ផ្សេងទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោកស្រី ឆាយ ស៊ីវលី​ន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា (CATA) កម្មវិធី​បណ្ដុះបណ្ដាល​នេះ​គឺធ្វើឡើង​ដើម្បី​ពង្រឹង​ជំនាញ​ ដែលមាន​ស្រាប់​ទៅដល់​ទីភ្នាក់ងារ​ទេសចរណ៍ ការី​ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍ ក៏ដូចជា​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​ផ្សេងទៀត​ដែលមាន​ចំនួន​សរុប​១,០៧៥​នាក់ រួមមាន បុគ្គលិក​បម្រើការ​ផ្នែក​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ចំនួន​៧០០​នាក់ ទីភ្នាក់ងារ​ទេសចរណ៍ និង​ការី​ទេសចរណ៍​ចំនួន​១៧៥​នាក់ មគ្គុទ្ទេសក៍​ទេសចរណ៍​ចំនួន​២០០​នាក់ ព្រមទាំង​គ្រូ​បង្គោល (Training the trainer) ចំនួន​៤៩​នាក់​ទៀតផង​ដែរ​។ ការបណ្ដុះបណ្ដាល​នេះ​នឹង​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​២២ ខែសីហា ដល់​ខែតុលា ឆ្នាំ​២០២២​។​

​លោកស្រី​ប្រធាន CATA បាន​បន្តទៀតថា ក្នុងការ​បណ្ដុះបណ្ដាល​នេះ​មានការ​បែងចែក​វគ្គៗ​។ ទី​១.​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ពង្រឹង​ជំនាញ​ដែលមាន​ស្រាប់​សម្រាប់​ទីភ្នាក់ងារ​ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ដែលមាន​ចំនួន​៤៩​នាក់​។ ទី​២.​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​បដិសណ្ឋារកិច្ច​ពង្រឹង​ជំនាញ​បដិសណ្ឋារកិច្ច​ពង្រឹង​ជំនាញ​ដែលមាន​ស្រាប់ ដែលមាន​សិក្ខាកាម​ចំនួន​៧០០​នាក់ ក្នុងនោះ​មាន​៨​ផ្នែក ដូចជា ផ្នែក​ការិយាល័យ​ជួរមុខ ផ្នែក​គេហកិច្ច ផ្នែក​ម្ហូបអាហារ​និង​ភេ​ជ្ជ​សៈ ផ្នែក​ចង្ក្រាន​និង​ចុងភៅ ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស ផ្នែក​ទីផ្សារ​និង​ឌីជីថល ផ្នែក​ម៉ាស្សា​និង​ស្ប៉ា និង​ផ្នែក​វិស្វកម្ម (​ជាង​ជួសជុល​ប្រព័ន្ធ​ភ្លើង ជាង​ជួសជុល​ប្រព័ន្ធ​ទឹក ជាង​ម៉ា​ស៊ីន​ត្រជាក់​ជាដើម​)​។ ផ្នែក​បដិសណ្ឋារកិច្ច​នេះ​ដែរ ក៏​មានការ​ចែកចេញជា​២​វគ្គ​ទៀត ក្នុងការ​១​វគ្គ​មាន​២​ថ្នាក់ ហើយ​ក្នុង​១​ថ្នាក់​មាន​សិក្ខាកាម​២៥​នាក់ និង​រយៈពេល​៨០​ម៉ោង​។ ទី​៣.​វគ្គ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែលមាន​សិក្ខាកាម​ចំនួន​២០០​នាក់ ចែកចេញជា​៨​វគ្គ​ទទួល​ការបណ្ដុះបណ្ដាល​ចំនួន​៥​ថ្ងៃ ក្នុង​១​ថ្នាក់​មាន​សិក្ខាកាម​២៥​នាក់​។​

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបង្ហាញ​ការគាំទ្រ​ចំពោះ​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​សរុប​ជាង​១​ពាន់​នាក់​នៅ​ខេត្តសៀមរាប​នេះ ដោយ​លោក​កោតសរសើរ​ថា សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​លើ​ការជំរុញ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​នៅថ្ងៃនេះ គឺជា​ជំហាន​ថ្មី​មួយទៀត​នៃ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​តួនាទី​ដ៏​មានតម្លៃ​របស់​ផ្នែក​ឯកជន​ក្នុងការ​ចូលរួម​សម្រេច​នូវ​ផែនការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ព្រមទាំង​ចូលរួម​សម្រេច​ផែនការ​ស្តារ​និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​និង​ក្រោយ​ដំណាក់កាល​ជំងឺ​កូ​វីដ​-១៩​។​

​លោក​រដ្ឋមន្ត្រី​បានឱ្យដឹងថា នៅក្នុង​ដំណាក់កាល​នៃ​ការស្តារ​វិស័យ​ទេសចរណ៍​នេះ ការស្តារ​ឡើងវិញ​នូវ​សមត្ថភាព​ជំនាញ និង​សតិអារម្មណ៍​របស់​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ គឺជា​កត្តាចាំបាច់ ដែល​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ និង​មាន​ផែនការ​ច្បាស់លាស់​នៅក្នុង​ការរៀបចំ​ធនធានមនុស្ស​ក្នុង​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន​ឱ្យមាន​លក្ខណៈ​សមស្រប​ទាំង​បរិមាណ និង​គុណភាព​។ និយាយ​ដល់​គុណភាព គឺ​ពិតណាស់ថា​ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ ចាំបាច់​ទាមទារ​ឱ្យមាន​ការគិតគូរ​ដល់​ការបណ្តុះបណ្តាល​ជំនាញ​ថ្មី និង​ការអភិវឌ្ឍ​សមត្ថភាព​អ្នកជំនាញ​បន្ថែម ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការផ្តល់សេវា​កម្មដ​ល់​ទេសចរ​កាន់តែ​ប្រសើរ និង​ប្រកបដោយ​ភាព​ពេញចិត្ត​ដល់​ភ្ញៀវ​ដែល​ធ្វើដំណើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បន្តថា វិស័យ​ទេសចរណ៍ គឺជា​វិស័យ​ដែលមាន​តម្រូវការ​អ្នកជំនាញ​ច្រើន (Intensive Skilled Labor Sector) ដែល​ចាំបាច់​ត្រូវមាន​ការចូល​រួមទាំង​ផ្នែក​រដ្ឋ និង​ឯកជន ជាពិសេស​ការចូលរួម​របស់​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ដែលជា​អ្នកផ្ដល់​ការបណ្តុះបណ្តាល​ជំនាញ ដើម្បី​សហការ​ជំរុញ​ការបណ្តុះបណ្តាល​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​នេះ គឺជា​សកម្មភាព​បំពេញបន្ថែម​មួយ​នៅក្នុង​សកម្មភាព​ជំរុញ​ការអភិវឌ្ឍ និង​ស្តារ​ជំនាញ​ទេសចរណ៍​និយាយ​ដោយឡែក និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​និយាយ​ជារួម​។​

​គួរ​ជម្រាប​ថា បើតាម​លោកស្រី ឆាយ ស៊ីវលី​ន នៅក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ពង្រឹង​ជំនាញ​ដែលមាន​ស្រាប់​នេះដែរ សិក្ខាកាម​ទាំងអស់​ក៏បាន​ទទួល​នូវ​ថវិកា​ខ្លះ​ដែលជា​ជំនួយ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ដោះស្រាយ​ការធ្វើដំណើរ ក្នុងនោះ​ផ្នែក​បដិសណ្ឋារកិច្ច ក្នុង​សិក្ខាកាម​ម្នាក់​ទទួលបាន​៦០​ម៉ឺន​រៀល ផ្នែក​ទីភ្នាក់ងារ​ទេសចរណ៍ និង​មគ្គុទ្ទេសក៍​ទេសចរណ៍ ក្នុង​សិក្ខាកាម​ម្នាក់​ទទួលបាន​២៤​ម៉ឺន​រៀល​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

ទី​តាំង​សំខាន់​៧​នេះ​ អ្នក​គាំទ្រ​ត្រូវ​ដឹង​​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

ជីវិតកម្សាន្ដ៣ នាទីutes មុន

G-Devith ទម្លាក់ធៀបអញ្ជើញភ្ញៀវរំលេចការរចនាមិនធ្លាប់មាន បង្កការចាប់អារម្មណ៍ជាថ្មី

សន្តិសុខសង្គម១៧ នាទីutes មុន

អាជ្ញាធរខេត្តកំពង់ធំ ចុះណែនាំម្ចាស់អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានស្របច្បាប់

សេចក្ដីជូនដំណឹង២៣ នាទីutes មុន

ដំណើរការសាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានបញ្ចប់សរុប ៣,៣៥៨ផ្ទះ និងកំពុងសាងសង់ជាងមួយពាន់ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ប៉ាគីស្ថាន ផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹក ជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

សន្តិសុខសង្គម១៩ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ប្រើ​ដ្រូន​វាយ​ប្រហារ​ក្រុង​មូស្គូ​៣​ថ្ងៃ​ជាប់​គ្នា ចំ​ពេល​មេ​ដឹក​នាំ​ចិន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ឥណ្ឌា បញ្ជាឲ្យពលរដ្ឋកាស្មៀរ ជម្លៀសចេញជាបន្ទាន់ ឯខាងប៉ាគីស្ថាន អ្នកភូមិរត់ចោលផ្ទះសម្បែង ព្រោះសង្គ្រាម 

Sokha Hotels

ព័ត៌មានពេញនិយម