Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរ​ធនធានទឹក​ និងឧតុនិយម​ខេត្តប៉ៃលិនអំពាវនាវ​ឱ្យពលរដ្ឋ​ប្រុងប្រយ័ត្ន​បញ្ហាអាកាសធាតុ

បានផុស

នៅ

ស្របពេលដែលក្រសួងធនធានទឹក ​និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធ​និងស្ថានភាពអាកាសធាតុ សម្រាប់ថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២នេះ សម្រាប់ខេត្តប៉ៃលិន គេសង្កេតឃើញថា ស្ថានភាពអាកាសធាតុ មានសភាពអួរអាប់ លាយឡំ និងស្ថានភាពខ្យល់ ព្រមទាំងភ្លៀងផងដែរ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពអាកាសធាតុ ការប្រែប្រួល មិនទៀងទាត់ ដូចជាការមានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់ នៅតាមបណ្តាមូលដ្ឋានភូមិ ឃុំមួយចំនួន ក៍ដូចជាតាមបណ្តាខេត្តមួយចំនួនផងដែរ។

លោកប្រធានមន្ទីរក៍បានបញ្ជាក់ថា បញ្ហានេះអាជ្ញាធរខេត្ត ក៍បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាស្ថានភាពអាកាសធាតុនេះផងដែរ៕

អត្តបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម