Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំ​ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ជា​នាយិកា UNDP ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចុះ​ពិនិត្យ​សកម្មភាព​បោសសម្អាត​មីន

បានផុស

នៅ

បាត់ដំបង ៖ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២២ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ដឹកនាំ​លោកស្រី Kanni Wignaraja ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ជា​នាយិកា UNDP ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចុះ​ពិនិត្យ​សកម្មភាព​បោសសម្អាត​មីន​របស់​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កំចាត់មីន​កម្ពុជា (CMAC) និង​ជួប​សំណេះសំណាល​ជាមួយ​អ្នកទទួលផល និង​ជនរងគ្រោះ​ដោយសារ​មីន នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ក្រោម​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរ​ទស្សនកិច្ច​នេះ មានការ​ចូលរួម​ពី​លោកស្រី Alissar Chaker តំណាង UNDP ប្រចាំ​នៅ​កម្ពុជា​, លោក Ryan Tierney តំណាង​ស្ថានទូត​អូ​ស្រា្ត​លី​, លោក RHO Hyunjun នាយក​ភ្នាក់ងារ KOICA, លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​, លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្ត​បាត់ដំបង និង​លោក ព្រហ្ម សួន​ប្រសិទ្ធ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាប​ប្រាប់​លោកស្រី​ឧបការី​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​ចក្ខុវិស័យ និង​មាន​មហិច្ឆតា​ធំធេង​ក្នុងការ​បញ្ចប់​ការងារ​បោសសម្អាត និង​កំទេច​គ្រាប់មីន​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥ បន្ទាប់ពី​កម្ពុជា​បានបញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​រាប់​ទសវត្សរ៍ និង​ទទួល​បាន​សន្តិភាព​ពេញលេញ​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ នៅ​ឆ្នាំ​១៩៩៨​។ ជាងនេះទៅទៀត កម្ពុជា បាន​ដាក់​ចេញ និង​កំណត់​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​គោលដៅ​ទី​១៨ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ចីរភាព​របស់​កម្ពុជា ផងដែរ​។

ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី បានចាត់ទុក UNDP គឺជា​សំឡេង​មួយ និង​ជា​ដៃគូ​មួយ​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ដឹកនាំ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​សម្រេច​នូវ​គោលដៅ​គ្មាន​មីន​ឆ្នាំ​២០២៥​។ ចាប់តាំងពី​ឆ្នាំ​២០០៦ មក គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល បាន​រំដោះ​ផ្ទៃដី​សង្ស័យ​មាន​មីន​ជាង ៣០០ គីឡូ​ម៉ែត្រ​ក្រឡា ស្មើ​ជាង ១២ % នៃ​សមិទ្ធផល​ការងារ​បោសសម្អាត​មីន​/​គ្រាប់​ទូទាំងប្រទេស ព្រមទាំង​បាន​ចូលរួម​ផ្តល់​ដី​មាន​សុវត្ថិភាព​សម្រាប់​ការ​បង្កបង្កើនផល និង​សាងសង់​លំនៅឋាន​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ១.១ លាន់​នាក់ ក្នុងនោះ ៥០% ជា​ស្ត្រី​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី សូម​ថ្លែងអំណរគុណ​ដល់ដៃ​គូ​អភិវឌ្ឍន៍ និង​ប្រទេស​ជា​មិត្ត ដែល​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល ចាប់តាំងពី​ឆ្នាំ​២០០៦ រួមមាន​៖ UN, អូស្ត្រាលី​, កាណាដា​, អេ​ស្ប៉ា​ញ​, ស៊ុយអែដ​, អង់គ្លេស​, សហរដ្ឋអាមេរិក​, អូទ្រីស​, បែ​ល​ហ្សិ​ក​, បារាំង​, ស្វី​ស​, ន័​រវេ​ស​, អៀក​ឡង់​, ណូ​វែ​ល​ហ្សឺ​ឡង់ និង​សាធារណរដ្ឋ​កូរ៉េ​។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ម្ចាស់ជំនួយ​បច្ចុប្បន្ន​ដែល​បាន​បន្ត​ចូលរួម​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤ រហូតដល់​ឆ្នាំ​២០២៥ រួមមាន UNDP, អូស្ត្រាលី​, ណូ​វែ​ល​ហ្សឺ​ឡង់ និង​សាធារណរដ្ឋ​កូរ៉េ ក៏ដូចជា​ម្ចាស់ជំនួយ និង​ប្រទេស​ជា​មិត្ត​ឆ្នើម​ដទៃ​ទៀត ដែល​បាន​ចូលរួម​ចែករំលែក​នូវ​ទស្សនវិស័យ​រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌ ដូចជា សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ន័​រវេ​ស្ស ស្វី​ស ចិន កាណាដា អៀរ​ឡង់ ហុង​គ្រី និង UNICEF ព្រមទាំង​មូលនិធិ​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​ផងដែរ​

លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការងារ​បោសសម្អាត​មីន មិន​ត្រឹមតែ​ជួយសង្គ្រោះ​អាយុជីវិត​របស់​ប្រជាជន​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បង្កើត​នូវ​ស្នាមញញឹម​ថ្មី​ជូន​ដល់​ប្រជាជន​អតីត​សមរភូមិ ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កម្រិតជីវភាព​រស់​នៅ​ប្រចាំថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ១៦ នាទី មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ៤១ នាទី មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម