ព័ត៌មានជាតិ
៧ ខែ ឆ្នាំ ២០២២ រថយន្តអគ្គិសនីចុះបញ្ជីមានជាង ៣០០ គ្រឿង
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា រយៈពេល ៧ ខែ ឆ្នាំ ២០២២ មានរថយន្តអគ្គិសនីចំនួន ៣០៥ គ្រឿងបានចុះបញ្ជីនៅក្រសួងកើនឡើងជាង ១៨០០ភាគរយ បើប្រៀបធៀបឆ្នាំ ២០២១ មានតែ ១៦ គ្រឿងប៉ុណ្ណោះ។
លោករដ្ឋមន្រ្តីថ្លែងក្នុងពិធីសម្ពោធស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបនៅថ្ងៃនេះ ពលរដ្ឋចាប់ផ្តើមយល់ដឹងពីការប្រើប្រាស់រថយន្តអគ្គិសនីមានការកើនឡើង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា រថយន្តដែលដំណើរការដោយប្រេងឥន្ធនៈមានអត្រាពន្ធនាំចូលប្រហែល ១២៣ ភាគរយ ខណៈរថយន្តអគ្គិសនីអត្រាពន្ធតែជាង ៦០ ភាគរយ គឺខុសគ្នាជិតពាក់កណ្តាល។ ការប្រើប្រាស់អគ្គិសនីមានការចំណាយថែទាំថោកជាង ៣ ដងប្រៀបធៀបរថយន្តដំណើរការដោយឥន្ធនៈ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ការប្រើប្រាស់រថយន្តអគ្គិសនីមានការសន្សំសំចៃលើការថែទាំដោយសារគ្រឿងបន្លាស់តិចជាង ដូច្នេះការចំណាយជួសជុលក៏អស់តិចជាង។



បច្ចុប្បន្ននេះ ក្រសួងសាធារណការបានដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ៣ កន្លែង គឺនៅទីស្តីការក្រសួងសាធារណការ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងស្ថានីយទី ៤ នឹងចាប់ផ្តើមដំឡើងនៅខេត្តបាត់ដំបង។
បើតាមលោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រសួងសាធារណការបានបញ្ជាទិញរថយន្តអគ្គិសនីចំនួន ៤ គ្រឿង និងវិស័យឯកជនបានផ្តល់ចំនួន ៣ គ្រឿង សម្រាប់ប្រើប្រាស់សម្រាប់មន្រ្តីចុះពិនិត្យការដ្ឋានសាងសង់ផ្លូវផ្សេងៗ៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


