ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺមានទីសក្ការ ២ កន្លែង ល្បីដល់មន្ត្រីថ្នាក់ដឹកនាំទៅបន់ស្រន់
ខេត្តកំពង់ស្ពឺមានទីសក្ការពីរកន្លែង ដែលពលរដ្ឋមូលដ្ឋានមានជំនឿល្បីស័ក្កសិទ្ធិ ហើយមានថ្នាក់ដឹកនាំមកធ្វើពិធីបួងសួងជាហូរហែ។
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺបានឲ្យកម្ពុជាថ្មីដឹងថា ភ្នំព្រះនិងភ្នំចាស់ជាទីសក្ការដ៏ល្បីនៅខេត្តកំពង់ស្ពឺ ហើយជាទីឋានដែលពលរដ្ឋមានជំនឿមកធ្វើពិធីបន់ស្រន់ផ្សេងៗ។
ភ្នំចាស់គឺជាភ្នំធម្មជាតិមួយ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងជាទីតាំងប្រវត្តិសាស្ត្រតាំងពីសម័យបុរេប្រវត្តិ។ ភ្នំចាស់នេះមានបារមីខ្លាំងពូកែ ហើយមានប្រវត្តិដិតដាមរឿងអបិយជំនឿជាច្រើន។

លោកថា កាលពីដើមនៅតំបន់ភ្នំចាស់នេះមានជនជាតិសួយរស់នៅ និងមានមេកន្ទ្រាញគ្រប់គ្រងដ៏ខ្លាំងពូកែម្នាក់។ រហូតមកដល់សព្វថ្ងៃនេះ ភ្នំចាស់នៅតែល្បីខាងជំនឿអរូបី ហើយប្រជាពលរដ្ឋដែលមានជំនឿលើបារមីភ្នំ តែងតែរៀបចំពិធីឡើងភ្នំជារៀងរាល់ឆ្នាំនៅពេលចូលឆ្នាំខ្មែរ។
ក្រៅពីភ្នំចាស់ ខេត្តកំពង់ស្ពឺមានទីសក្ការមួយទៀតដែលពលរដ្ឋល្បីតគ្នាមានបារមីខ្លាំងពូកែ។

លោក ស៊ុន មានជ័យ បានឲ្យដឹងថា ភ្នំព្រះជាទីសក្ការដ៏ល្បីមួយទៀតនៅខេត្តកំពង់ស្ពឺ។ អ្នកស្រុកជិតឆ្ងាយបាននាំគ្នាទៅគោរពបូជា ដោយម្នាក់ៗមានជំនឿថាគឺជាភ្នំដែលមានបារមីពូកែស័ក្តសិទ្ធិ ហើយជឿមានអ្នកស្នងរូប។
ដោយសម្បូរដោយថ្មធំៗគរបន្តុបលើគ្នា នៅក្នុងរូងភ្នំព្រះមានតម្កល់រូបព្រះពុទ្ធបដិមាចាប់ពី ៣ អង្គទៅ ៥ អង្គ ហើយអ្នកមានជំនឿភាគច្រើនចូលចិត្តទៅធ្វើបុណ្យនៅរូងព្រះ ៥ អង្គ។
បើតាមលោក ស៊ុន មានជ័យ កន្លងទៅថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល បាននាំគ្នាទៅធ្វើពិធីបួងសួងផ្សេងៗដោយសារជឿជាក់លើបារមីនៅទីសក្ការភ្នំព្រះ។ ជាមួយគ្នានេះ ពលរដ្ឋក្នុងមូលដ្ឋាននិងតាមបណ្តាខេត្តនានាក៏តែងតែមកជួបជុំនៅទីសក្ការភ្នំព្រះ ដោយរៀបចំពិធីសែនព្រេនតាមប្រពៃណីមិនដែលខកខានឡើយ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


