Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុដាក់ចេញវិធានការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព

បានផុស

នៅ

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានដាក់ចេញនូវវិធានការ បង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងខេត្តឱ្យមាន​ប្រសិទ្ធភាព ដើម្បីការពារនិងធានាឱ្យបាននូវភូមិឃុំមានសុវត្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាកា​រ​ឯក​​ភាពរដ្ឋបាល​ខេត្តព្រះ​សីហនុកាលពីរសៀលថ្ងៃទី១៧កញ្ញាលោក គួច ចំរើនបានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺដើម្បីត្រួតពិនិត្យដកបទពិសោធន៍នៃការចុះអនុវត្ត​ករណីការជួញដូរ​មនុស្សជួញ​ដូរព​ល​កម្ម និងអាជីវកម្មផ្លូវភេទ និងអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី តាមរយៈ​សារសំឡេង ឱ្យចុះបង្រ្កាប និងបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស។

លោកអភិបាលខេត្តបានបន្តថា« ដូច្នេះសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវស្តាប់សារសំឡេងរបស់ សម្តេចតេជោ ឱ្យបានគ្រប់ៗគ្នា និងត្រូវអនុវត្តឱ្យបានម៉ឺងមាត់ តាមបទបញ្ជានេះ។ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនេះ ស្នើ​ឱ្យ​​​គ​ណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក  ត្រូវចុះធ្វើការអប់រំ វិធានការរដ្ឋបាល និងធ្វើកិច្ចសន្យា​បិ​ទ​ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទជាដាច់ខាត ករណីរឹងរូស គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវសួ​រ​យោ​​បល់ព្រះរាជអាជ្ញា និងមេធាវីប្រចាំរដ្ឋបាលខេត្តព្រះសីហនុជាមុនដើម្បីចាត់វិធានការតាមផ្លូ​វច្បា​ប់»។

បន្ទាប់ពីមានការពិភាក្សា  និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស លោកអភិបាលខេត្តបាន  សម្រេចដាក់ចេ​ញនូវវិ​ធា​ន​កា​រដូចខាងក្រោម៖

– អ​ភិ​​បាលក្រុង-ស្រុក អធិការ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក  ត្រូវដឹកនាំកិច្ច​ប្រ​ជុំ​នៅ​ល្ងា​ចនេះនិ​ងត្រូវចុះអនុវត្តបិទទីតាំងឡូតូនិងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ នៅថ្ងៃទី១៨ ខែ​ក​ញ្ញា ឆ្នាំ២០២២ ដោយត្រូវធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ រួចត្រូវបូកសរុបរបាយការណ៍ជូនរដ្ឋ​បា​លខេ​ត្តនៅពេលល្ងាច ថ្ងៃដដែល និងថ្ងៃបន្តបន្ទាប់។

– មុនពេលចាត់វិធានការផ្លូវច្បាប់លើទីតាំងដែលរឹងរូស អភិបាលក្រុង-ស្រុក ត្រូវទូរស័ព្ទដោយផ្ទា​ល់ទៅ​​ព្រះ​រាជអាជ្ញា  ដើម្បីសម្របសម្រួលនីតិវិធី។

– នៅក្នុងតារាងតាមដានប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ ត្រូវរៀបចំ ១.លេខរៀង, ២.លេខកូដ, ៣.កាលបរិច្ឆេទ,៤.ប្រភព, ៥.ទីតាំង, ៦.អាសយដ្ឋាន, ៧.ក្រុមប្រតិបត្តិការ, ៨. អយ្យការដឹកនាំនីតិវិធី, ៩.កាលបរិច្ឆេទចាប់ផ្តើមប្រតិបត្តិការ និងបញ្ចប់ប្រតិបត្តិការ, ១០.កម្មវត្ថុបណ្តឹង ១១.លទ្ធផលនៃការ​ស្រា​វជ្រា​វ និង១២.ផ្សេងៗ។ ករណីមានបទល្មើសត្រូវបញ្ជាក់អំពីជនរងគ្រោះ និងជនសង្ស័យដែ​លត្រូ​វផ្ត​ន្ទាទោស។

– ចំពោះការចុះប្រតិបត្តិការការងារតាមទីតាំងនីមួយៗ  មន្រ្តីនគរបាលយុត្តិធម៌  ជាអ្នកធ្វើកំណត់ហេតុ    និង​ជាអ្នកឆែកឆេរ ទីតាំង និងមនុស្ស ។

– ពេលក្រុមការងារចុះអនុវត្ត ប្រសិនបើរកឃើញថា បង្ខាំងឱ្យធ្វើការ  ត្រូវពិន័យ  ២.៦២០.០០០រៀល និង​បង្ខំធ្វើការលើសម៉ោង ត្រូវពិន័យ ១.៦៨០.០០០រៀល តាមច្បាប់ស្តីពីការងារ។

– រៀបចំក្រុមការងារឱ្យបានច្បាស់លាស់៖ ក្រុមទី១.ក្រុមចុះប្រតិបត្តិការ,ក្រុមទី២.ក្រុមត្រួតពិនិត្យ​កាមេ​រ៉ាសុ​វត្ថិភាពក្រុមទី៣.ក្រុមត្រួតពិនិត្យផលនៃបទល្មើស ក្រុមទី៤.ក្រុមធ្វើកំណត់ហេតុ និងរបា​យកា​រ​ណ៍​។ ការចុះប្រតិបត្តិការលើកក្រោយនឹងប្រគល់ភារកិច្ចជូនអភិបាលរងខេត្ត០៤រូបជាអ្នកដឹកនាំ។ 

– កម្លាំងកងរាជអាវុធហត្ថជាអ្នកទទួលខុសត្រូវត្រួតពិនិត្យ ជុំវិញទីតាំងចុះប្រតិបត្តិការ ។-កិច្ចប្រតិបត្តិការលើកក្រោយ ត្រូវមានក្រុមឈុតខ្មៅមួយក្រុម ចាំជួយគាំទ្រ មានរថយន្តពន្លត់អគ្គីភ័យ និង​រថយន្តសង្គ្រោះបន្ទាន់។

-ស្នើធ្វើរបាយការណ៍បញ្ចប់ប្រតិបត្តិការឆែកឆេរអគារ ឆាងឆឹង ដើម្បីស្នើសុំមតិដឹកនាំពី សម្តេចក្រ​ឡា​ហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

-រាល់ការចុះប្រតិបត្តិការ ស្នើ ឱ្យមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា  ដែលមានក្រ​ឡា​បញ្ជី​ជា​អ្នកធ្វើកំណត់ហេតុនិងត្រូវកំណត់ទីតាំងអាជីវកម្មមានច្បាប់ និងអត់ច្បាប់ក្នុងតារាងតាមដានប្រតិបត្តិការ ជាមុន៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ការស្ទង់មតិថ្មីបង្ហាញថា ជនជាតិ អាមេរិក ប្រហែល ៤០ ភាគរយចាត់ទុក ចិន ជាសត្រូវធំបំផុត

ព័ត៌មានជាតិ៥០ នាទី មុន

លោក ហេង សួរ ជំរុញក្រុមការងារគណបក្សចុះមូលដ្ឋាន បន្តខិតខំបម្រើសេវាជូនពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ប្រកាសផ្តល់រង្វាន់ ខេត្តមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម