ព័ត៌មានជាតិ
ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា នាំយកទេយ្យវត្ថុអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តមុនីប្រសិទ្ធិវង្ស (ព្រែកព្នៅ)
ភ្នំពេញ ៖ នាព្រឹក ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចូលរួមពិធីកាន់បិណ្ឌវេនទី១១ ជាមួយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងពិធីនេះផងដែរ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញរាប់បាត្រ ប្រគេនទេយ្យវត្ថុ ថ្វាយសម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងបានចែកអំណោយជូន លោកយាយ លោកតា និងពុទ្ធបរិស័ទ្ធចំណុះវត្តប្រសិទ្ធីវង្សផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងលោកយាយ លោកតា បងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់។

ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវបានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរពីទុក្ខ និងការលំបាករបស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។

សម្រាប់ទេយ្យវត្ថុប្រគេនដល់វត្តរួមមាន៖
១-អង្ករ១តោន ២-ត្រីខ ចំនួន១កេស មាន១០យួរ ៣-មីចំនួន៤កេសធំ(៣០កេសតូច) ៤-ត្រីងៀតចំនួន ១០ គីឡូ ៥-សាច់ក្រកចំនួន១០ គីឡូ ៦-សាច់ជ្រូកផាត់ចំនួន១០ គីឡូ ៧-ទឹកដោះគោខាប់ ចំនួន២កេស ៨-កាហ្វេ ចំនួន៥កញ្ចប់ធំ ៩-តែ ចំនួន ២គីឡូក្រាម ១០- ស្ករសចំនួន១បេ ១១- អំបិលចំនួន១បេ ១២- ប៊ីចេងចំនួន១បេ ១៣- ទឹកត្រីចំនួន៥យួរ ១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ ១៥- សាប៊ូដុំ ចំនួន៣០ ដុំតូច ១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត ១៧- ទៀនវស្សា១គូរ ១៨-ប្រេងកូឡា ចំនួន៥ដុំ ១៩-ប្រេងខ្យល់ ចំនួន៥ដុំ ២០- ម៉ាសចំនួន២០ប្រអប់ មាន១០០០ម៉ាស ២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន ២២- ដបសម្រាប់ដាក់អាល់កុល ចំនួន១០ ដប ២៣- ស្លាដក់ចំនួន៣៥ ២៤- ថវិកាចំនួន៥០០០ដុល្លារ។

ក្នុងឱកាសនោះផងដែរ លោកជំទាវហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា ក៏បានរៀបចំអាហារមួយពេលសម្រាប់យាយជី តាជី ចំនួន៤០នាក់,យាយជីតាជីកាន់សីល១០ ចំនួន៤០នាក់ និងប្រជាជនចំនួន១៨៥នាក់ ព្រមទាំងបានបានចែកជូននូវឃីតជាកញ្ចប់ដែលមានជារបស់របរប្រើប្រាស់ សម្លៀកបំពាក់មនុស្សចាស់ និងថវិកាមួយចំនួន ចែកជូនដល់លោកយាយ លោកតា និងប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី១១នេះ ព្រមទាំងមានជានំកញ្ចប់ និងបាននាំយកនូវកាតាប សម្ភារៈសិក្សាមកចែកជូនសិស្សានុសិស្សជាច្រើននាក់ផងដែរ៕

































-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


