ព័ត៌មានជាតិ
ផ្លូវជាតិលេខ២ម្តុំចាក់អង្រែលើធ្លាយទុយយោទឹក លិចលើដងផ្លូវ អាជ្ញាធរកំពុងរកមូលហេតុ
ភ្នំពេញ ៖ អ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ២ ម្តុំសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញបានរងការលិចលង់ ហើយអាជ្ញាធរកំពុងស្រាវជ្រាវស្តីពីការធ្លាយទុយយោទឹកនេះមកពីមូលហេតុអ្វី។
តាមប្រភពពីលោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យដឹងថា ទីតាំងដែលរងការលិចលង់នេះ គឺស្ថិតនៅក្នុងទឹកដីសង្កាត់ចាក់អង្រែលើ ពុំមែនជាទឹកដីសង្កាត់ចាក់អង្រែក្រោមនោះទេ។

លោកចៅសង្កាត់ដដែលបន្តថា ពេលនេះអង្គភាពរដ្ឋាករទឹកស្វយ័តកំពុងធ្វើការជួសជុលដែលអាចទប់ស្កាត់បាន។
ដោយឡែកទូរសព្ទលោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ កម្ពុជាថ្មីខលចូលប៉ុន្តែពុំមានអ្នកលើក។ តាមប្រភពពីអ្នកដំណើរបាននិយាយថា មូលហេតុដែលបង្កឲ្យធ្លាយទុយយោទឹកស្អាតនេះ គឺបង្កឡើងដោយរថយន្តដឹកដីដែលមានចំណុះរាប់តោនដែលបានដឹកចេញពីដេប៉ូខ្សាច់យក្សដែលមានទីតាំងស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើនេះ។
អ្នកដំណើរនិយាយថា ពីមុនមកផ្លូវជាតិលេខ២នេះធ្លាប់ផ្ទុះទុយយោបូមខ្សាច់បង្កឲ្យហូរដីខ្សាច់ពេញលើផ្លូវ។ ប៉ុន្តែនៅរសៀលថ្ងៃទី២៩ខែធ្នូនេះ គឺផ្លូវជាតិលេខ២រងការលិចលង់ដោយសារតែធ្លាយទុយយោទឹកស្អាតរបស់រដ្ឋ៕
ដោយ ៖ នរា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


