ព័ត៌មានជាតិ
ចៅហ្វាយខណ្ឌសែនសុខ ចុះពិនិត្យស្ថានភាពទឹកលិច ខណៈស្ថានីយបូមទឹកកប់ស្រូវ កំពុងពន្លឿនការបូមទម្លាក់ទៅបឹងតាមោក
គិតត្រឹមព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៤ នេះ ទឹកនៅតំបន់សង្កាត់ភ្នំពេញថ្មី និងសង្កាត់ឃ្មួញ បានស្រក ៥០ ភាគរយហើយ ក្រោយភ្លៀងធ្លាក់យ៉ាងខ្លាំង ២ ថ្ងៃ ជាប់គ្នា បណ្ដាលឲ្យលិចផ្លូវមួយចំនួន ក្នុងខណ្ឌសែនសុខ ហើយពេលនេះស្ថានីយបូមទឹកកប់ស្រូវ កំពុងពន្លឿនការបូមទម្លាក់ទៅបឹងតាមោក។

គួររំលឹកថា កាលពីយប់ថ្ងៃទី ៨ ខែសីហា បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលធ្វើឲ្យមូលដ្ឋានខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញត្រូវបានជន់លិចដោយកន្លែង ជាក់ស្ដែងនៅសង្កាត់ឃ្មួញ និង សង្កាត់ភ្នំពេញថ្មី របស់មូលដ្ឋានខណ្ឌសែនសុខ ក៏ទទួលការជន់លិចដោយជំនន់ទឹកភ្លៀងនេះផងដែរ។
រហូតនៅព្រឹកថ្ងៃទី ១០ សីហា នេះ ដោយមិនមានភ្លៀងធ្លាក់បន្ថែម ទឹកនៅតំបន់ផ្លូវ ១៩៨៦ កែងផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី បានស្រកចុះប្រហែល ៥០% ហើយ ពេលនេះស្ថានីយបូមទឹកកប់ស្រូវ កំពុងពន្លឿនដំណើរការបូមទាំង ៥ ម៉ាស៊ីន៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


