Connect with us

ព័ត៌មានជាតិ

ទឹកដក់លិចផ្លូវបេតុងភូមិព្រះពន្លា ប្រវែង ១៧០ ម៉ែត្រ បង្កផលលំបាកសម្រាប់ការរស់នៅ

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ព្រែកប្រា ស្នើសុំ​អាជ្ញាធរ សូម​មេត្តា​ពន្លឿន​ជួយ​រក​ដំណោះស្រាយ​បញ្ហា​គ្មាន​ប្រព័ន្ធ​លូ ទឹក​ដក់​លិច​កាន់​ស្នឹម ជះ​ក្លិន​ស្អុយ និង រអិល​ពិបាក​រស់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ចំណុច​ផ្លូវ​បេតុង ១ កន្លែង ទឹក​ដក់​កាន់​ស្នឹម មាន​ប្រវែង ១៧០ ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

លោក សាំ វឌ្ឍនា ពលរដ្ឋ​រស់នៅ​តំបន់​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ចំណុច​ទឹក​ដក់​នេះ ឲ្យ​តែ​មាន​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​តែ​បន្តិច​គឺ​ដឹង​តែ​ដក់​លិច​តែម្ដង។ ប្រសិន​បើ​លិច ច្រើន​ថ្ងៃ​ទើប​ស្រក​អស់ ប៉ុន្តែ​បើ​នៅ​មាន​រលឹម ឬ​ភ្លៀង​បន្ត​ធ្លាក់ ទឹក​លិច​បន្ត​ឡើង​រហូត​ស្មើ​កជើង។

លោក​បន្ត​ថា នៅ​ពេល​ទឹក​ដក់​យូរ ក្លាយ​ទៅ​ជា​ទឹក​ស្អុយ ជះ​ក្លិន​មិន​ល្អ​ដល់​ពួកគាត់ ដែល​មាន​មនុស្ស​ចាស់ និង ក្មេង​តូចៗ។ ដូច្នេះ ពលរដ្ឋ​សំណូមពរ​អាជ្ញាធរ​ជួយ​ពន្លឿន ស្វែងរក​ដំណោះស្រាយ​ជូន​ពួកគាត់ ដើម្បី​សម្រួល​បន្ទុក​ក្នុង​ការ​រស់នៅ និង សុខភាព។

ចំពោះ​បញ្ហា​នេះ លោកស្រី ជួប ស៊ីយ៉ុន ចៅសង្កាត់​ព្រែកប្រា បាន​ឲ្យ​ដឹង​ថា មន្ត្រី​សង្កាត់ តែងតែ​ចុះ​ត្រួត​ពិនិត្យ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជានិច្ច រៀងរាល់​ពេល​មាន​ភ្លៀង​ធ្លាក់។ លោកស្រី ក៏​បាន​ដាក់​សំណើ​ទៅកាន់​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ជា​រៀងរាល់​ឆ្នាំ ហើយ​ឆ្នាំនេះ ក៏​នៅតែ​បន្ត​ដាក់​សំណើ​បន្ត​ទៀត ដើម្បី​ឆាប់​បាន​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ។

លោកស្រី បន្ត​ថា ចំណុច​ភូមិ​ព្រះ​ពន្លា ផ្លូវ​បេតុង​នេះ គឺ​មាន​ប្រវែង ១៧០ ម៉ែត្រ មិន​មាន​ប្រព័ន្ធ​លូ​នោះ​ទេ។ បញ្ហា​ទឹក​ដក់​នេះ មិន​អាច​ធ្វើ​ប្រព័ន្ធ​លូ​បាន ក៏​ព្រោះតែ​ផ្លូវ ៣៦៩ មិន​ទាន់​មាន​លូ​សម្រាប់​ត​ភ្ជាប់ ទើប​បង្ក​ឲ្យ​ផ្លូវ​បេតុង​តាម​ភូមិ​ព្រះ​ពន្លា និង ភូមិ​មួយ​ចំនួន​លិច​ដក់​ទឹក​បែបនេះ។

ជាមួយ​នេះ ចៅសង្កាត់​ព្រែកប្រា បាន​សំណូមពរ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រះ​ពន្លា សូម​យោគយល់ និង​អធ្យាស្រ័យ និង​មេត្តា​អត់ធ្មត់​បន្តិច។ បញ្ហា​ទឹក​លិច​នេះ នឹង​ដោះស្រាយ​ក្នុង​ពេល​ខាងមុខ​ឆាប់ៗ នេះ រង់ចាំ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បញ្ចប់​ការ​ដាក់​ប្រព័ន្ធ​លូ​នៅ​ផ្លូវ ១០៥ ដែល​មាន​ប្រវែង​ជាង ១ ពាន់​ម៉ែត្រ កំពុងតែ​ធ្វើ។ ដូច្នេះ​រង់ចាំ​រហូត​ទាល់តែ​បញ្ចប់​គម្រោង​ប្រព័ន្ធ​លូ ១០៥ ទើប​ចាប់ផ្ដើម​គម្រោង​ប្រព័ន្ធ​លូ​ចំណុច ៣៦៩ នឹង​ត​ភ្ជាប់​ចូល​មក​តាម​ភូមិ​នីមួយៗ៕

អត្ថបទ ៖ រដ្ឋា

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឡប់ត្រឡិន! អនុរដ្ឋមន្ត្រីការពារជាតិថៃនិយាយផ្សេង មេភូមិភាគ២ និយាយផ្សិង រឿងសង់របង

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជា បញ្ជូនបុគ្គលិកអប់រំ និងគ្រូបង្រៀន ៣២នាក់ចូលរួមសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលស្រុកបាទីចាប់ខ្លួនក្រុមគាស់បន្ទប់ទីចាត់ការសាលាបឋមសិក្សា សូរភី ៦នាក់ អនុវត្តនីតិវិធីច្បាប់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅថៃ របួសមន្ត្រីប៉ូលិស៤នាក់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រឿង​អាស្រូវផ្លូវភេទនិងពុករលួយ កំពុងធ្វើ​ឱ្យសហគមន៍ព្រះសង្ឃថៃរង្គោះរង្គើ

Sokha Hotels

ព័ត៌មានពេញនិយម