Connect with us

ព័ត៌មានជាតិ

រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ ផ្អាក​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​នៅតំបន់ខណ្ឌមានជ័យ ពី​ថ្ងៃ​នេះ​រហូត​ដល់​ជួស​ជុល​រួចរាល់

បានផុស

នៅ

ភ្នំពេញ ៖ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ការ​ផ្អាក​ផ្គត់​ផ្គង់​ទឹក​ស្អាត​បណ្តោះ​អាសន្ន​ នៅសង្កាត់​ចាក់​អង្រែ​លើ​ និង​ចាក់​អង្រែក្រោម​ ខណ្ឌមាន​ជ័យ​ រាជធានីភ្នំពេញ​ ក្រោយ​ការដ្ឋាន​ខួង​ប៉ះចំ​បំពង់​ទុយយោ​ទំហំ​២៥០មម បណ្ដាល​ឲ្យ​បែកធ្លាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា រដ្ឋាករ​បាន​ធ្វើ​ការ​ផ្អាក​ផ្គត់ផ្គង់​ទឹក​ស្អាត​បណ្តោះអាសន្ន នៅ​សង្កាត់​ចាក់អង្រែលើ និង​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពោល​តាម​បណ្ដោយ​ដងផ្លូវ​ជាតិ​លេខ​២​ ។

ក្នុង​នោះ​ផង​ដែរ រដ្ឋាករទឹក​ស្វយ័ត​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ផ្ទៃ​សេវា​ផ្អាក​ផ្គត់ផ្គង់​ទឹក​បណ្តោះអាសន្ន លើ​ផ្លូវជាតិ​លេខ​២ ចាប់ពី​ស្ពាន​ព្រះមុនីវង្ស សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដល់​រង្វង់​មូល​ព្រះ​នរាយណ៍ ក្រុង​តាខ្មៅ។ ចំពោះ​រយៈពេល​ គឺ​នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ចាប់ពី​ម៉ោង ១៩​និង​០០​នាទី​យប់ រហូតដល់​ជួសជុល​រួចរាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម