ព័ត៌មានជាតិ
វិទ្យាល័យ ជា ស៊ីម តាកែវ រងការជន់លិចដោយជំនន់ទឹកភ្លៀង
ភ្លៀងធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យបរិវេណសាលាវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ កំពុងរងការជន់លិចដោយពិបាកឲ្យសិស្សានុ-សិស្សមករៀន។

ត្បិតថា ជុំវិញក្រុងដូនកែវ មានដីទំនាបសម្រាប់រំដោះទឹកចេញពីក្រុង ក៏ដូចជាបឹងទឹកតាម៉ុកយ៉ាងធំយ៉ាងណាក៏ដោយ រាល់ពេលមានភ្លៀងធ្លាក់ខ្លាំងលើសពី ៣ម៉ោងឡើងទៅ ប្រាដកណាស់នឹងលិចទីតាំងមួយចំនួន ក្នុងក្រុងដូនកែវ ដូចជាផ្សារធំតាកែវជាដើម។

ជាក់ស្ដែងនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ ក្រោយភ្លៀងធ្លាក់យប់មិញយ៉ាងច្រើនរួចមក គេសង្កេតឃើញថា បរិវេណវិទ្យាល័យ ជា ស៊ីម តាកែវ ត្រូវបានទឹកជន់លិចសឹងតែត្រឹមជង្គង់ទៅហើយ ជាពិសេសទឹកនៅចាល់មិនទាន់ស្រកនោះទេ មកដល់ថ្ងៃត្រង់នាថ្ងៃអង្គារនេះ។

ក្រុមប្រជាពលរដ្ឋក្រុងដូនកែវ លើកឡើងថា តើអាចទេដែលថា មកពីអាជ្ញាធរពាក់ព័ន្ធ ខ្វះបច្ចេកទេសក្នុងការដាក់ប្រព័ន្ធ លូបង្ហូរទឹក ឬមិនបានមើលប្រព័ន្ធលូ សម្រាប់រំដោះទឹកចេញពីក្រុង ព្រោះបើងាកទៅមើលជុំវិញក្រុងដូនកែវ ភាគច្រើនសុទ្ធសឹងតែដីបឹង និងវាលទំនាបសម្រាប់រំដោះទឹកចេញ មិនគួរណាមានទឹកជន់លិចដូចនេះទេ៕
អត្ថបទ៖ វីរៈ


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


