ព័ត៌មានជាតិ
ខណ្ឌមានជ័យ រងការលិចលង់ដោយជំនន់ទឹកភ្លៀងមាន៤សង្កាត់
ភ្នំពេញ ៖ តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំងកាលពីរសៀលថ្ងៃទី១០ខែមិថុនាម្សិលមិញ គឺមានសង្កាត់ចំនួន៤ក្នុងចំនួនទាំង៧ក្នុងមូលដ្ឋានខណ្ឌមានជ័យរាជធានីភ្នំពេញបានរងការលិចលង់ធ្ងន់ធ្ងរជាងគេ។

បើតាមការអះអាងពីលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានកម្ពុជាថ្នី ដឹងនារសៀលថ្ងៃទី១១ខែមិថុនា ខណៈដែលរូបលោកបានដឹកនាំមន្ត្រីអាជ្ញាធរចុះស្តា សំរាមតាមមុខលូបានឲ្យដឹងថា ចាប់តាំងពីមានភ្លៀងធ្លាក់ខ្លាំងកាលពីម្សិលមិញមកគឺមកដល់រសៀលថ្ងៃនេះគឺមិនទាន់បានស្រកនៅឡើយ។ ក្នុងនោះទឹកបានហូរចូលតាមផ្ទះបងប្អូនប្រជាពលរដ្ឋរហូតដល់ប្រជាពលរដ្ឋខ្លះលោកបង្ខំចិត្តបិទទ្វារផ្ទះហើយទៅស្នាក់នៅជាមួយផ្ទះបងប្អូនជាបណ្តោះអាសន្ន។

លោក ជា សុខៃ បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានការលិចលង់នេះគឺដោយសារកំណើនលំនៅឋានប្រជាពលរដ្ឋកាន់តែច្រើនហើយប្រព័ន្ធលូសព្វថ្ងៃមានទំហំតូចដូច្នេះហើយទើបលោកសម្រេចយកគ្រឿងចក្រចុះកាយប្រឡាយបង្ហូរទឹកចូលទៅបឹងដើម្បីទម្លាក់ទឹកចូលទៅព្រែកដែលស្ថិតនៅព្រំប្រទល់ខណ្ឌដង្កោ ទើបអាចរំដោះទឹកចេញកុំឲ្យលិចលង់ជាបន្ត។

លោក ជា សុខៃ បញ្ជាក់មកដល់ពេលនេះគឺមានសង្កាត់ចំនួន៤ក្នុងចំណោមសង្កាត់ទាំង៧ក្នុងមូលដ្ឋានខណ្ឌមានជ័យបានរងការលិចលង់ក្នុងនោះមានសង្កាត់ចាក់អង្រែក្រោម សង្កាត់ចាក់អង្រែលើ សង្កាត់បឹងទំពន់ នឹងសង្កាត់បឹងទំពន់១។ ហើយតាមបណ្តាសង្កាត់កំពុងចាត់តាំងកម្លាំងទាំងអស់ចុះស្តាប្រឡាយលូដើម្បីឲ្យទឹកបានហូរលឿន ខណៈស្ថានីយបូមទឹកកំពុងប្រើប្រាស់ម៉ាស៊ីនទាំងអស់ បូមទឹកចេញពីប្រឡាយធំឲ្យបានលឿននឹងឆាប់ស្រក។

តាមប្រភពពីមន្ត្រីប្រចាំការរបស់សាលាខណ្ឌមានជ័យបានឲ្យដឹងថា ក្នុងពេលនេះលោក ពេជ្រ កែវមុនី អភិបាលនៃគណអភិបាលខណ្ឌមានជ័យកំពុងដឹកនាំកម្លាំងអាជ្ញាធរចុះស្តាប្រឡាយលូតាមបណ្តាសង្កាត់ដើម្បីឲ្យទឹកបានហូលឿនឆាប់បានស្រក។ក្នុងនោះអាជ្ញាធរបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់ការសំរាមដាក់មុខលូដែលជាហេតុធ្វើឲ្យស្ទះទឹកបង្កឲ្យលិចលង់លំនៅឋានបងប្អូនដែលប្រឈមនិងកើតជាមូសខ្លាទៀតផង៕
ដោយ ៖ នរា

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


