ព័ត៌មានជាតិ
រថយន្តដឹកចេករបស់វៀតណាមជ្រុលចង្កូតបុករង្វង់មូលយាយទូលចេកអស់មួយចំហៀង
កម្លាំងការិយាល័យនគរបាលចរាចរណ៍ខេត្តបានឃាត់រថយន្តរបស់វៀតណាមដឹកចេកមួយគ្រឿង បន្ទាប់ពីបើកបុករង្វង់មូលយាយទូលចេកបែកអស់មួយចំហៀង ប៉ុន្តែមិនប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវនោះទេ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១៖២០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចរង្វង់មូលយាយទូលចេក ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។

យោងតាមរបាយការណ៍ពីនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា រថយន្តដែលបុករង្វង់មូលយាយទូលចេកមួយគ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ វៀតណាម92C-14689 អ្នកបើកបរឈ្មោះប៊ូយ ភូវីង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅប្រទេសវៀតណាម បើកបរក្នុងទិសដៅពីលិចទៅកើត ចេញពីក្រុមហ៊ុនចម្ការចេក ស្ថិតនៅក្នុងស្រុកលំផាត់និងស្រុកកូនមុំ ឆ្ពោះទៅប្រទេសវៀតណាម។
របាយការណ៍បានបញ្ជាក់ថា ការខូចខាតរង្វង់មូលយាយទូលចេកខូចខាត 40% រថយន្តត្រូវបានសមត្ថកិច្ចជំនាញរឹបអូសយកមករក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។

គួររំលឹកផងដែរថា រថយន្តដឹកចេករបស់វៀតណាម ចេញពីក្នុងក្រុមហ៊ុនចម្ការចេក(វៀតណាម)ស្ថិតនៅក្នុងស្រុកចំនួនពីរ គឺស្រុកលំផាត់និងស្រុកកូនមុំ ហើយរថយន្តដឹកចេកទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាចដោយសាររថយន្តដឹកចេកបើកបរលឿនៗមិនបង្អង់ឡើយ។
ជាពិសេសបើកបរនៅក្នុងទីប្រជុំជន បើកលឿនៗពួកគាត់ខ្លាចប៉ះពាល់ទៅដល់កូនចៅរបស់ពួកគាត់ ដែលកំពុងធ្វើដំណើរលើដងផ្លូវ។ ប្រជាពលរដ្ឋសំណូមពរទៅដល់អាជ្ញាធរខេត្ត មេត្តាកុំឲ្យរថយន្តដឹកចេកទាំងនេះបើកបរលឿនពេក ខ្លាចប៉ះពាល់ដល់កូនចៅរបស់ពួកគាត់៕

អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ