ព័ត៌មានជាតិ
អាជ្ញាធរដឹកនាំកម្លាំងបានចុះត្រួតពិនិត្យទីតាំងលេងល្បែងបក្សីកីឡា នៅកាស៊ីណូ New World ក្រុងបាវិត
ស្វាយរៀង ៖ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត លោក លឹម សៀងហេង លោកអភិបាលក្រុងបាវិត បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងលេងល្បែងបក្សីកីឡានៅកាស៊ីណូ New World ដែលមានព័ត៌មានថា “មានបង្កប់ល្បែងជល់មាន់ ល្បែងអនឡាញ បៀរអាប៉ោង ឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ ” ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

លោកម៉ែន អេង អភិបាលរងខេត្ត បានអោយដឹងថា ក្រោយពីការចុះត្រួតពិនិត្យក្រុមការងារបានពិនិត្យឃើញថា÷
១- ទីតាំងល្បែងបក្សីកីឡា (ជល់មាន់) ស្ថិតនៅខាងក្នុងបរិវេណកាស៊ីណូ New World ដែលមានក្រុមហ៊ុនឈ្មោះ ASEAN INTERNATIONAL RESORT Co.,LTD

២- ក្រុមហ៊ុនកាស៊ីណូ New World មានអាជ្ញាបណ្ណកាស៊ីណូត្រឹមត្រូវ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៦ ចេញដោយអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។
៣- ទីតាំងល្បែងបក្សីកីឡា ពុំមានពលរដ្ឋខ្មែរចូលលេង ដូចជាការចុះផ្សាយទេ។
៤- អ្នកគ្រប់គ្រងទីតាំងល្បែងបក្សីកីឡា បានបញ្ជាក់ថា ពុំអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងទេ ហើយក្រុមហ៊ុនបានបិទបម្រាមនៅទីតាំងរបស់ខ្លួន ប៉ុន្តែនៅទីតាំងរបស់ខ្លួនមានបុគ្គលិកបម្រើការងារជាជនជាតិខ្មែរ។
៥- ក្រុមការងារបានធ្វើកិច្ចសន្យា អប់រំណែនាំ ទៅអ្នកគ្រប់គ្រង ដោយហាមមិនអនុញ្ញាតអោយជនជាតិខ្មែរចូលលេងល្បែងទេ បើមានសមត្ថកិច្ចនិងចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ ៖ ភក្ដី








-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


