ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅដាក់រថយន្តបូមលូស្ទះ បញ្ចៀសការលិចលង់លំនៅដ្ឋានពលរដ្ឋបន្តទៀត
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់រថយន្តបូមលូប្រមាណជាជិត ១០ គ្រឿងឱ្យបូមលូដើម្បីទប់ស្កាត់កុំឱ្យទឹកភ្លៀងហូរចូលលូមិនទាន់ បង្កឱ្យលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។

លោក គុយ គឹមហ៊ាង ប្រធានការិយាល័យ សាធារណការសាលាខណ្ឌច្បារអំពៅ បានប្រាប់ “កម្ពុជាថ្មី” នៅព្រឹកថ្ងៃទី៣ ខែតុលានេះថា អស់រយៈពេល ៣ ថ្ងៃជាប់គ្នា បើគិតត្រឹមថ្ងៃទី៣ នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាននាំយករថយន្តបូមលូមកដាក់បូមនៅចំណុចផ្សារបឹងព្រលឹត និងជុំវិញបរិវេណផ្សារស្ថិតក្នុងភូមិអណ្តូង១ សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលធ្លាប់រងគ្រោះលិចលង់ដោយសារជំនន់ទឹកភ្លៀងកន្លងមក។

លោក គុយ គឹមហ៊ាង បានបញ្ជាក់ថា កន្លងមកនៅតំបន់ផ្សារបឹងព្រលឹត ធ្លាប់តែរងការលិចលង់រាល់ពេលធ្លាក់ភ្លៀងនោះ ដោយសារតែទឹកហូរជន់ពីបឹង មកតំបន់ផ្សារបឹងព្រលឹត នាំឱ្យទឹកហូរចូលលូយឺតពេក និងបង្កឱ្យលិចលង់រហូតដល់លោកអភិបាលខណ្ឌច្បារអំពៅ ដាក់គ្រឿងចក្ររួមនឹងកម្លាំងអាជ្ញាធរដោយមានការស្ម័គ្រចិត្តពីប្រជាពលរដ្ឋក្នុងភូមិរួមគ្នាលើកទំនប់ទប់មិនឱ្យទឹកហូរពីបឹងចូលមកក្នុងផ្សារ។

ទាក់ទិនទៅនឹងសកម្មភាពដាក់រថយន្តបូមលូនៅតំបន់ផ្សារបឹងព្រលឹត ប្រជាពលរដ្ឋរស់នៅតំបន់ផ្សារនេះបានសម្ដែងការអរគុណដល់អាជ្ញាធរថ្នាក់ខណ្ឌ និងសង្កាត់ព្រែកប្រា ដែលបានប្រើប្រាស់កម្លាំងលើកទំនប់ទឹកដោយចំណាយពេលទាំងយប់ទាំងថ្ងៃរហូតដល់លើកទំនប់ទឹកបានដោយជោគជ័យ៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ