ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀងស្នើឱ្យជួយពន្លឿនការសិក្សាបច្ចេកទេសលម្អិតការស្ដារផ្លូវទឹកគម្រោងអភិវឌ្ឍន៍កំពង់ផែអូរស្មាច់ឱ្យបានឆាប់
អាជ្ញាធរខេត្តស្វាយរៀងបានស្នើដល់ក្រុមការងារកំពង់ផែស្វយ័តភ្នំពេញជួយពន្លឿនការសិក្សាបច្ចេកទេសលម្អិតពាក់ព័ន្ធការស្ដារផ្លូវទឹកកំពង់ផែអូរស្មាច់ ក្រុងស្វាយរៀងឱ្យបានឆាប់ដើម្បីឈានដល់ការសម្រួលដល់ការដឹកជញ្ជូនទំនិញចេញចូលតាមផ្លូវទឹកកាន់តែដំណើរការល្អ។

នៅក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការជំរុញគម្រោងអភិវឌ្ឍន៍កំពង់ផែអូរស្មាច់ ក្រុងស្វាយរៀងកាលពីថ្ងៃទី០៣តុលា លោក ហែម ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀងបានស្នើដល់ក្រុមការងារកំពង់ផែស្វយ័តភ្នំពេញ ជួយពន្លឿនការសិក្សាបច្ចេកទេសលម្អិតពាក់ព័ន្ធការស្ដារផ្លូវទឹក និងស្នើអ្នកវិនិយោគជួយគាំទ្រការសិក្សា និងការអភិវឌ្ឍន៍នៅតំបន់នេះឲ្យបានឆាប់ ដើម្បីឲ្យកំពង់ផែនេះដំណើរការទៅបាន និងចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ខេត្ត តាមរយៈការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកឲ្យមានដំណើរការល្អ។
កំពង់ផែអូស្មាច់នេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការស្ដារឡើងវិញក្នុងឆ្នាំ២០២០ហើយកំពង់ផែននេះមានបណ្ដោយ ៦.៩៥០ម៉ែត្រ ទទឹងមាត់ច្រាំងខាងលើ ពី ៤០ម៉ែត្រ ទៅ ១០០ម៉ែត្រ ទទឹងបាតក្រោម (ផ្លូវនាវាចរណ៍) ពី១០ ទៅ ២០ម៉ែត្រ និងជម្រៅទឹកនៅលើផ្លូវនាចរណ៍រាក់បំផុត ៣,៥ម៉ែត្រ ជ្រៅបំផុត ៥,៦៨ម៉ែត្រ។

បច្ចុប្បន្នរដ្ឋបាលខេត្ដ កំពុងតែពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ជាពិសេសអ្នកវិនិយោគឯកជន លើផែនការអភិវឌ្ឍន៍កំពង់ផែអូស្មាច់នេះព្រមទាំងកំពុងធ្វើការសម្របសម្រួលជាមួយភាគីខេត្ដឡុងអាន (វៀតណាម) ដើម្បីជំរុញនីតិវិធីផ្សេងៗសំដៅអនុញ្ញាតឱ្យនាវា អាចដឹកជញ្ជូនទំនិញឆ្លងពីប្រទេសវៀតណាមចូលចតនៅកំពង់ផែអូស្មាច់នេះ។
គួរបញ្ជាក់ថាកំពង់ផែផ្លូវទឹកនេះស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងដែលកំពង់ផែនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ទៅលើដំណើរកាសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាការសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅមក រវាងខេត្តស្វាយរៀងប្រទេសកម្ពុជា និងខេត្តឡុងអានប្រទេសវៀតណាមផងដែរ។ជាងនេះទៀតការមានកំពង់ផែនេះនឹងជួយធ្វើឱ្យខេត្តស្វាយរៀងកាន់តែមានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


