ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង ធ្វើការណែនាំទីតាំងល្បែងស៊ីសង៣កន្លែង នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក សេង សីលា និងលោក ម៉ែន អេង អភិបាលរងខេត្ត បានចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសង ចំនួន៣ទីតាំង ក្នុងក្រុងបាវិត និងមានការចូលរួមពីលោក វណ្ណ សុមុន្នី លោក រ៉េត រក្សា អភិបាលរងក្រុងបាវិត កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

ចំពោះការចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសង ទាំង៣ទីតាំងរួមមាន÷
ទីតាំងទី១ នៅផ្ទះលោក សាំង សារ៉ន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រោយត្រួតពិនិត្យឃើញថា គ្មានសកម្មភាពលេងល្បែងស៊ីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមទដល់ម្ចាស់ទីតាំងខាងលើកុំឱ្យមានលួចលាក់បើកឡើងវិញព្រោះវាជាល្បែងដែរខុសច្បាប់ ។
ទីតាំងទី២ នៅផ្ទះលោក វ៉ា រត្ន័មុន្នី ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ឃើញមានការលេងល្បែង(បៀរ) ចំនួន៤នាក់ ពេលនោះក្រុមការងារក៏បានណែនាំកុំឱ្យលេងបន្តទៀត ព្រោះវាជាល្បែងដែរខុសច្បាប់ និងឱ្យត្រឡប់ទៅផ្ទះវិញ និងណែនាំម្ចាស់ទីតាំងប្រសិនបើនៅបើកទីតាំងឱ្យលេងល្បែងទៀតក្រុមការងារនឹងធ្វើទៅតាមច្បាប់។
ទីតាំងទី៣ គឺឈ្មោះ ចាន់ ថាប់ ស្ថិតនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រោយត្រួតពិនិត្យឃើញថាគ្មានសកម្មភាពលេងល្បែងស៊ីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមទដល់ម្ចាស់ទីតាំងខាងលើកុំឱ្យមានលួចលាក់បើកឡើងវិញព្រោះវាជាល្បែងដែរខុសច្បាប់ ។
អភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាវិត និងកងកម្លាំងត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុសចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់៕ ដោយ:ភក្ដី




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


