ព័ត៌មានជាតិ
កម្ពុជាមានច្រកទ្វារព្រំដែន ៨២ កន្លែង សម្រាប់ធ្វើពាណិជ្ជកម្មឆ្លងប្រទេស
លោក ខៀវ សុភ័គ អ្នកនាំពាក្យនិងរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឲ្យដឹងថា កម្ពុជាមានច្រកព្រំដែនសរុបចំនួន ៨២ កន្លែងសម្រាប់ធ្វើទំនាក់ទំនងនិងធ្វើពាណិជ្ជកម្មឆ្លងប្រទេស។
លោកខៀវ សុភ័គ បានបញ្ជាក់ក្នុងសន្និសីទនៅព្រឹកនេះថា ច្រកព្រំដែនទាំង ៨២ កន្លែង ក្នុងនោះមានកំពង់ផែសមុទ្រចំនួន ១០ កន្លែង តំបន់ព្រំដែនចំនួន ២៦ កន្លែង ព្រំដែនទ្វេភាគីចំនួន ១៤ កន្លែង កំពង់ផែអន្តរជាតិចំនួន ៣ កន្លែងអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ កន្លែង និងព្រំដែនអន្តរជាតិចំនួន ២៦ កន្លែង។
ក្នុងឆ្នាំ ២០២១ ក្រសួងមហាផ្ទៃ បានបើកឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាមក្នុងកម្រិតថ្នាក់ខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។
រាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកច្រកទ្វារព្រំដែនអន្តរជាតិថ្មីមួយទៀតស្ទឹងបត់-បានណងអៀន ជំនួសច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត។ ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងជំរុញលើកកម្ពស់ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ខណៈច្រកទ្វារប៉ោយប៉ែតមានការកកស្ទះខ្លាំង៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


