ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកករណីលោក អៀ ចាន់ណា ជាភស្តុតាងមួយសម្រាប់ប្រើប្រាស់នៅពេលត្រូវការ
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នាព្រឹកថ្ងៃទី ១ ខែមិថុនានេះថា ករណីលោក អៀ ចាន់ណា ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន នៅក្នុងសំណុំរឿង “រួមគំនិតក្បត់” ខណៈដែលបុគ្គលរូបនេះ ចូលរួមយ៉ាងសកម្មនៅក្នុងគណបក្សភ្លើងទៀននោះ ក្រសួងចាត់ទុកថា ជាភស្តុតាងមួយបន្ថែមទៀត ក្នុងចំណោមភស្តុតាងផ្សេងៗ ដែលក្រសួងមាននៅក្នុងដៃរួចហើយ។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំចាត់ទុកថា នេះគ្រាន់តែជាភស្តុតាងមួយ ទុកប្រើប្រាស់ក្នុងករណីដែលយើងត្រូវការប៉ុណ្ណោះ ក្នុងចំណោមភស្តុតាងដទៃទៀត ដែលយើងមាននៅក្នុងដៃរួចហើយ ប៉ុន្តែនៅចំពោះមុខនេះយើងមិនទាន់ត្រូវការប្រើទេ»។
ចំណែកលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រសាសន៍ប្រាប់កម្ពុជាថ្មីដែរថា ទំនាក់ទំនងរវាងលោក អៀ ចាន់ណា ជាមួយគណបក្សភ្លើងទៀន ស្ថិតនៅក្នុងវិសាលភាពនៃការអនុវត្តច្បាប់ ស្ដីពី គណបក្សនយោបាយ។ ឯ គ.ជ.ប មានវិសាលភាពគ្របដណ្តប់ តែលើដំណើរការរៀបចំការបោះឆ្នោត ដូចជា៖ ការបោះឆ្នោតព្រឹទ្ធសភា, ការបោះឆ្នោតតំណាងរាស្ត្រ, និងការបោះឆ្នោតផ្សេងៗទៀត តាមច្បាប់ជាធរមានប៉ុណ្ណោះ។
លោក អៀ ចាន់ណា ដែលជាសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិប្រចាំប្រទេសន័រវេ (Norway) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២ នៅក្បែរផ្សារអ៊ីអនម៉ល រាជធានីភ្នំពេញ តាមដីការបស់តុលាការពាក់ព័ន្ធសំណុំរឿង “រួមគំនិតក្បត់” ហើយបន្ទាប់ពីឃាត់ខ្លួន ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន សម្រេចចេញដីកាឃុំខ្លួននៅពន្ធនាការព្រៃស ក្រោមការចោទប្រកាន់ពីបទ “រួមគំនិតក្បត់” ប្រព្រឹត្តទៅកាលពីឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បញ្ហានេះជាចំណុចចាប់ផ្តើមក្នុងការស៊ើបអង្កេតថាតើលោក អៀ ចាន់ណា មានទំនាក់ទំនងអ្វីជាមួយគណបក្សភ្លើងទៀន ក្នុងនាមជាអ្វី ហើយបានប្រើប្រាស់សកម្មភាពបែបណាសម្រាប់ដំណើរការឃោសនាបោះឆ្នោត ហើយប្រសិនបើមានក្នុងកម្រិតទោសទណ្ឌ នឹងអាចពិនិត្យលើអង្គហេតុ និងអង្គច្បាប់៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


