ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ សំណុំរឿងលោក សៀម ភ្លុក កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី ថា សំណុំរឿងក្លែងបន្លំឯកសារ ចុះបញ្ជីគណបក្សបេះដូងជាតិ របស់លោក សៀម ភ្លុក កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ។ ដូច្នេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអាចជ្រៀតជ្រែកក្នុងដំណើរការនីតិវិធីរបស់តុលាការ នោះទេ។

ការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានធ្វើឡើងបន្ទាប់ពីលោក សៀម ភ្លុក បានសរសេរលិខិតមួយ ស្នើសុំឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទម្លាក់ចោលការចោទប្រកាន់លើរូបលោក។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី ២៥ ខែកក្កដានេះថា «ករណីនេះ កំពុងតែស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ។ ដូច្នេះសម្ដេចក្រឡាហោម ស ខេង ពុំមានសមត្ថភាព ឬឥទ្ធិពលអ្វីទៅអន្តរាគមន៍ ឬជ្រៀតជ្រែកក្នុងដំណើរការនីតិវិធី របស់តុលាការនោះទេ។ ទី២ ដោយពុំទាន់មានសាលក្រមស្ថាពរ ក្នុងន័យនេះ ក៏មិនទាន់អាចស្នើសុំព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្របានដែរ។ ទី៣ បើសាម៉ីខ្លួនគាត់នៅតែប្រកាន់ថា គាត់មិនបានប្រព្រឹត្ត មិនមានកំហុស ក៏មិនដឹងលើកលែងទោសឲ្យគាត់យ៉ាងម៉េចដែរ បើឥឡូវនេះយើងចាប់គាត់ដាក់ពន្ធនាគារ កំពុងដំណើរការក្តីនៅតុលាការតាមនីតិវិធី…គាត់គួររកមេធាវីការពារគាត់តាមនីតិវិធីរបស់តុលាការ»។

គួររំលឹកថា ថ្មីៗនេះ លោក សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ បានសរសេរលិខិតមួយជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយស្នើសុំឲ្យទម្លាក់ចោលការចោទប្រកាន់លើរូបលោក។ លោក សៀម ភ្លុក បានលើកឡើងថា កាលពីកំឡុងពាក់កណ្ដាលឆ្នាំ ២០២១ លោក និងបញ្ញវន្តខ្មែរមួយចំនួន មានគោលបំណងបង្កើតគណបក្សនយោបាយមួយ ដែលមានឈ្មោះថា “គណបក្សបេះដូងជាតិ” ដើម្បីចូលរួមកសាងកម្ពុជា ឲ្យបានជាប្រទេសប្រជាធិបតេយ្យ សេរី ពហុបក្ស និងជានីតិរដ្ឋ មានការគោរពច្បាប់ គោរពសិទ្ធិមនុស្ស។ ក្នុងនាមតំណាងស្ថាបនិក លោកបានរៀបចំលក្ខន្តិកៈ និងស្នាមមេដៃប្រជាពលរដ្ឋ ដែលគាំទ្រគណបក្សដាក់ជូនក្រសួងមហាផ្ទៃ ដើម្បីចុះបញ្ជីគណបក្សបេះដូងជាតិ។
ក្រោយពីទទួលបានឯកសារអត្តសញ្ញាណ និងស្នាមមេដៃប្រជាពលរដ្ឋហើយ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវលើឯកសារអត្តសញ្ញាណ និងស្នាមមេដៃទាំងនោះ រកឃើញថា មានការផ្តិតមេដៃជំនួស មានការក្លែងបន្លំអត្តសញ្ញាណ និងការផ្តិតមេដៃ ធ្វើឲ្យខូចគុណភាព។
លោកបញ្ជាក់ក្នុងលិខិតនោះថា លោកមិនបានក្លែងបន្លំឯកសារ ឬស្នាមេដៃប្រជាពលរដ្ឋទេ ហើយលោកក៏មិនមានចេតនាក្លែងបន្លំឯកសារ ឬស្នាមេដៃប្រជាពលរដ្ឋនោះដែរ។ ក្នុងករណីមានការក្លែងបន្លំមែន គឺជាកំហុសដោយអចេតនា ខ្ជីខ្ជា មិនមែនជាចេតនាក្នុងការប្រព្រឹត្តបទល្មើលទេ។ បើតាមលោក សៀម ភ្លុក ការបដិសេធចុះបញ្ជីគណបក្សបេះដូងជាតិ គឺជាទណ្ឌកម្មសមល្មមសម្រាប់គណបក្សបេះដូងជាតិហើយ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


