ព័ត៌មានជាតិ
អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតចំណាយទឹកប្រាក់ជាង ៦០ម៉ឺនដុល្លារ ដាក់ឲ្យប្រើប្រាស់ផ្លូវការ
អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី ដែលស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយចំណាយទឹកប្រាក់សាងសង់អស់ជាង ៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោក សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានគូសបញ្ជាក់ថា អគារនេះមានលក្ខណៈទំនើបស្របតាមស្តង់ដារអន្តរជាតិ ដែលអាចហ្វឹកហាត់បាញ់គ្រាប់ពិតបាន ១០នាក់ក្នុងមួយលើក ព្រមទាំងមានប្រព័ន្ធការពារក្បាលគ្រាប់ និងសំឡេងចេញក្រៅផងដែរ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកសមិទ្ធផលថ្មីនេះ នឹងអាចបំពេញតម្រូវការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានគុណភាព និងមានសមត្ថភាពវិជ្ជាជីវៈច្បាស់លាស់ សម្រាប់ចេញទៅបម្រើប្រទេសជាតិ ប្រជាជន បន្ថែមលើមូលដ្ឋាននៃការបណ្ដុះបណ្ដាលផ្សេងទៀតដែលមាននៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ទន្ទឹមគ្នានឹងវឌ្ឍនភាពនៅបណ្ឌិត្យសភានគរបាលកម្ពុជានេះដែរ សម្ដេចក្រឡាហោម ក៏កត់សម្គាល់ចំពោះភាពរីកចម្រើននៃសាលានគរបាលជាតិតាមបណ្ដាភូមិភាគនានា ក្រោយពេលសម្ដេចបានចុះទៅដល់សាលាទាំងនោះដែលកំពុងមានការអភិវឌ្ឍ ទាំងការសិក្សារៀនសូត្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាអគារសិក្សា អគារស្នាក់នៅ ដោយមានការចូលរួមគាំទ្រនិងឧបត្ថម្ភពីអាជ្ញាធរខេត្តពាក់ព័ន្ធ៕
ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


