ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ឯក មនោសែន គូសបញ្ជាក់ពីតម្លៃនៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី
ក្នុងឱកាសដែលកម្ពុជាកំពុងរៀបចំទិវាអន្តរជាតិនារី ៨មីនា លោកនាយឧត្តមសេនីយ៍ ឯក មនោសែន បានគូសបញ្ជាក់ពីសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ។ ខណៈ«សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ត្រូវបានក្លាយជាប្រធានបទសម្រាប់ទិវាអន្តរជាតិនារី ខួបលើកទី១១៥ ក្នុងឆ្នាំនេះ។

ទាក់ទងនឹងប្រធានបទនេះ លោកនាយឧត្តមសេនីយ៍ ឯក មនោសែន ថា នេះបានគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ក្នុងកិច្ចការពារ និងលុបបំបាត់រាល់ឧបសគ្គរារាំងដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្ត្រី និងគ្រួសារ។ សម្រាប់លោក ឯក មនោសែន ទាំងនេះជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

ការលើកឡើងដូច្នេះ បានធ្វើឡើងក្នុងពេលដែលលោកនាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញជាអធិបតីនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ក្នុងក្របខណ្ឌនៃបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។
នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ជាក់បន្ថែមថា ប្រធានបទឆ្នាំនេះក៏បានក្រើនរំលឹកដែរថា សន្តិភាព មិនមែនមានន័យត្រឹមតែការគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរស់នៅដោយសុខដុមរមនា គ្មានការរើសអើង និងគ្មានអំពើហិង្សាក្នុងគ្រួសារ។ រីឯសន្តិសុខសម្រាប់ស្ត្រី គឺសំដៅទៅលើការមានសុវត្ថិភាពទាំងផ្នែកផ្លូវកាយ ផ្លូវចិត្ត និងសេដ្ឋកិច្ច។

ក្នុងន័យនេះ លោកនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា នៅពេលដែលស្ត្រីមានសន្តិសុខ និងសន្តិភាពក្នុងខ្លួន ធ្វើឱ្យស្ត្រីមានសមត្ថភាពបំពេញមុខងារ៣យ៉ាងដ៏មានមានសារៈសំខាន់ គឺ៖១. ស្ត្រីអាចបញ្ចេញសក្តានុពលពេញលេញក្នុងការងារ និងការអភិវឌ្ឍសង្គមជាតិ ២. គ្រួសារនឹងក្លាយជាជម្រកដ៏កក់ក្តៅបំផុតសម្រាប់កូនៗដែលជាទំពាំងស្នងឫស្សី និង៣. គឺសង្គមជាតិទាំងមូលនឹងមានស្ថិរភាព និងការរីកចម្រើនប្រកបដោយចីរភាព។ លោក បានលើកពីពាក្យស្លោកមួយថា៖ «បើស្រ្តីមានសន្តិភាព នោះគ្រួសារមានសុភមង្គល»។
នាយឧត្តមសេនីយ៍រូបនេះ ក៏បានកោតសរសើរចំពោះមន្ត្រីនគរបាលជានារីគ្រប់រូបនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ទោះបីជាត្រូវរ៉ាប់រងបន្ទុកគ្រួសារយ៉ាងណាក៏ដោយ។ លោក ថា អ្នកទាំងអស់គ្នាគឺជាឆ្អឹងខ្នង មិនត្រឹមតែនៅក្នុងគ្រួសារប៉ុណ្ណោះទេ ក៏ប៉ុន្តែជាកម្លាំងចលករមិនអាចខ្វះបានរបស់អង្គភាព ដើម្បីចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


