ព័ត៌មានជាតិ
ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាស្នើឱ្យមានកិច្ចសហការបណ្ដុះបណ្ដាលជាមួយមហាវិទ្យាល័យនគរបាលហុងកុង
នាយឧត្តមសេនីយ៍ ឯក មនោសែន បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការជាមួយមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង លើការបណ្ដុះបណ្ដាលធនធានមនុស្សនគរបាលជាតិកម្ពុជា។ ការស្នើនេះធ្វើឡើងក្នុងពេលលោកនាយឧត្តមសេនីយ៍ជួបពិភាក្សាការងារជាមួយលោកស្រី ឆេង ឡៃគី ស្នងការរង និងជាប្រធានមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

នាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកសំណើដល់លោកស្រី ឆេង ឡៃគី ឱ្យជួយជំរុញទំនាក់ទំនងដើម្បីឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង និងការស្នើសុំឧបត្ថម្ភគាំទ្រក្នុងការបញ្ជូនគ្រូ១រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីជំនាញបញ្ជាដឹកនាំកម្រិតខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៦ នៅមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានស្នើឱ្យមានការជួយលើការងារស្រាវជ្រាវ បណ្តុះបណ្តាលគ្រូ និងបច្ចេកទេសពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ លោកនាយឧត្តមសេនីយ៍ មានជឿជាក់ថា កិច្ចសហប្រតិបត្តិការវាងអង្គភាពទាំងពីរ នឹងកាន់តែមានភាពស៊ីជម្រៅ និងល្អប្រសើរថែមទៀត។
គួរឱ្យដឹងថា លោកស្រី ឆេង ឡៃគី កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដែលក្នុងនោះ លោកស្រី ក៏បានអនុញ្ញាតឱ្យក្រុមការងារជំនាញត្រៀមធ្វើបាឋកថា ស្តីពីការបណ្តុះបណ្តាលបច្ចេកទេសលើជំនាញភាពជាអ្នកដឹកនាំ ជាយុទ្ធសាស្ត្រ និងគ្រប់គ្រងវិបត្តិ ក៏ដូចជាជំនាញបច្ចេកទេសគ្រប់គ្រងបញ្ហាប្រឈមធ្ងន់ធ្ងរ នៅបណ្ឌិត្យសភានគរបាលកម្ពុជា៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


