ព័ត៌មានជាតិ
គ.ជ.ប ៖ ការបើកដំណើរការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយល្អ មិនមានបញ្ហាប្រឈមណាមួយឡើយ
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ នៅតាមសាលាឃុំ-សង្កាត់ បានចាប់ផ្ដើមហើយ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២នេះ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំនេះ មានរយៈពេល ៥០ថ្ងៃគត់ គឺរាប់ចាប់ពីថ្ងៃទី ២០ ខែតុលា រហូតដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ នេះបើយោងតាមសេចក្ដីប្រកាស របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងបន្តថា តាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត ការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ-សង្កាត់ទូទាំងប្រទេស បានបើកដំណើរការព្រមគ្នានៅវេលាម៉ោង ៧ និង០០នាទីព្រឹក ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២នេះ និងបានប្រព្រឹត្តទៅដោយល្អ មិនមានបញ្ហាប្រឈមណាមួយ ធ្វើឲ្យរាំងស្ទះឡើយ។
ប្រភពដដែល បានឲ្យដឹងទៀតថា ក្នុងរយៈពេល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន ៣ ថ្ងៃ គឺនៅថ្ងៃទី ៣ ខែវិច្ឆិកា ថ្ងៃទី ១៨ ខែវិច្ឆិកា និងថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីបើកកិច្ចប្រជុំ ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
ផ្អែកតាមប្រតិទិនការងារ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ត្រូវចែកចេញជា ៣ ដំណាក់កាលដូចខាងក្រោម៖ ១.សម្រាប់រយៈពេល ១៥ថ្ងៃដំបូង គឺចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ការិយាល័យ ចុះឈ្មោះបោះឆ្នោត ត្រូវបើកដំណើរការនៅតាមសាលាឃុំ-សង្កាត់។ ២. រយៈពេល ២៥ថ្ងៃបន្ទាប់ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវចល័តនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់នីមួយៗ។ ៣. រយៈពេល ១០ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកបម្រើការនៅតាមសាលាឃុំ-សង្កាត់វិញ។
រយៈពេល នៃការចល័តការិយាល័យចុះឈ្មោះបោះឆ្នោត ទៅតាមភូមិក្នុងឃុំ-សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត អាចកែសម្រួលទៅតាមស្ថានភាពភូមិសាស្រ្ត និងសភាពការណ៍ជាក់ស្តែង ដើម្បីធានាឲ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ទាំងអស់ មានលទ្ធភាពបានមកចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា ប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ជូនថា មានតែប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២២ ប៉ុណ្ណោះ ទើបមានសិទ្ធិបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣ នាពេលខាងមុខនេះ។ ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


