ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ នោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នៅថ្ងៃនេះ ប្រទេសកម្ពុជា មិនមានការឆ្លងជំងឺកូវីដ-១៩ នោះទេ បន្ទាប់ពីមានការឆ្លងតិចតួច ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក នាព្រឹកថ្ងៃសុក្រនេះថា នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ នេះ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា មិនមានករណីឆ្លងជំងឺកូវីដ-១៩នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ កម្ពុជាអត់មានកូវីដ សូម្បីម្នាក់ អត់មានឆ្លង…ពីមុននេះយើងមាន ៥២ថ្ងៃ ដែលអត់មានកូវីដ សូម្បីម្នាក់ ឥឡូវនេះយើងចាប់ផ្ដើមថ្ងៃទី ២១ យើងរកថ្ងៃទី ២០ តែមកប្រកាសថ្ងៃទី ២១ គឺសូន្យកូវីដទៀត នេះគឺជាជោគជ័យនៃការប្រយុទ្ធកូវីដៗ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


