Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១,៥០០ គ្រួសារ ទទួលអំណោយសម្តេចតេជោ ហ៊ុន សែន

បានផុស

នៅ

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៥០០គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកឯកភ្នំ បានទទួលអំណោយដ៏ថ្លៃថ្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន តាមរយះលោក សុខ លូ អភិបាលខេត្តបាត់ ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ។

លោក សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរតែង តែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី សម្ដេចតែងតែបានធ្វើការណែនាំដល់រដ្ឋបាលខេត្តក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានានាដូចជាគ្រោះទឹកជំនន់ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះដោះស្រាយជីវិភាពឱ្យបានទាន់ពេលវេលាបើទោះអំណោយនោះមិនបានតាមតម្រូវការក៏ដោយចុះក៏បានដោះស្រាយបានមួយរយះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ លូ បានបញ្ជាក់ដែរថា ការចែកអំណោយសង្រ្គោះជាបឋមនាពេលនេះ គឺមិនបានចែកបានគ្រប់គ្នាទេ គឺចែកជូន ចំពោះប្រជាពលរដ្ឋដែលខ្វះខាតខ្លាំងជាងគេ ហើយថ្ងៃទៅមុខទៀតក៏នឹងបន្តចែកជាបន្តបន្ទាប់ទៀត លោកសូមឲ្យបងប្អូន មានការអធ្យាស្រ័យផងដែរ ។

ក្រៅពីនេះលោកអភិបាលខេត្តក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋណាដែលមិនទាន់ធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ សូមប្រញាប់ទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ព្រោះថាជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជានេះមិនទាន់ ផុតរលត់ទាំងស្រុងនោះទេគឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលា។ទន្ទឹមគ្នានេះដែរលោកក៏សូមឲ្យបងប្អូនត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍.កាត់បន្ថយការស្លាប់និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ណាមួយដែលកើតឡើងដោយគ្មានការប្រុងប្រយ័ត្ននិងធ្វេសប្រហែស។

នៅក្នុងឱកាសទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនេះដែរ.បងប្អូនប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់ពួកគាត់ដែលកំពុងជួបផលលំបាកដោយគ្រោះធម្មជាតិ ដោយពួកគាត់បា នបញ្ជាក់ដូចៗគ្នាថា “កូនចៅទាំងអស់មិនអាចដើរចេញពីការដឹកនាំរបស់សម្តេចនោះទេ” ។

ដោយឡែកអំណោយដែលនាំយកមកចែកជូនប្រជាពលរដ្ឋទាំង១,៥០០គ្រួសារជាបឋមនាពេលនេះក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកសុទ្ធ ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ និងសាប៊ូមួយដុំផង ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម