ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌទួលគោក បើកការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូ AC ៣ខ្សែ និងស្តារលូ ២ខ្សែ ជាគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ ២០២២
រដ្ឋបាលខណ្ឌទួលគោក បានបើកការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូ AC ចំនួន ៣ខ្សែ និងស្តារលូ ២ខ្សែ ដែលជាគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ ២០២២ ក្រោយពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធខាងលើ បានទទួលរងការខូចខាត ដែលទាមទារឲ្យមានការជួសជុលឡើងវិញ។

ពិធីបើកការដា្ឋនគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ ២០២២នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ក្រោមវត្តមានលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ដោយមានការចូលរួមមន្ត្រីរដ្ឋបាលខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋប្រមាណ ២០០នាក់ នៅសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក។

លោក ជា ពិសី បានឲ្យដឹងថា ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធផ្លូវ និងប្រព័ន្ធលូមួយចំនួន នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក មានការខូចខាត ដែលទាមទារឲ្យមានការជួសជុលឡើងវិញ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ជារៀងរាល់ឆ្នាំ រដ្ឋបាលខណ្ឌ បានរៀបចំផែនការអភិវឌ្ឈន៍របស់ខ្លួន ដោយផ្តោតជាសំខាន់ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការជួសជុលផ្លូវចាក់អ៊ុតកៅស៊ូ AC ការជួសជុលផ្លូវចាក់បេតុងសរសៃដែក ការជួសជុលដាក់លូថ្មី ការជួសជុលអណ្តូងលូ ដែលមានសភាព ចាស់ទ្រុឌទ្រោម និងការស្ថារលូបង្ហូរទឹកសំអុយជាដើម។

លោក ជា ពិសី បន្តទៀតថា សម្រាប់ឆ្នាំ ២០២២នេះ រដ្ឋបាលខណ្ឌទួលគោក បានលើកគម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូ AC ចំនួន ៣ខ្សែ និងគម្រោងស្តារលូ នៅផ្លូវចំនួន ២ខ្សែ និងបានបើកការដ្ឋានជួសជុល និងស្តារលូឡើងវិញនៅពេលនេះ ដែលក្នុងនោះរួមមាន៖

ទី១. ការងារជួសជុសផ្លូវអ៊ុតកៅស៊ូ AC ផ្លូវលេខ ២៦៥ (ខាងត្បូងផ្សារសំណង់ ១២) ប្រវែង ១៤០ម៉ែត្រ ទទឹង ៩ម៉ែត្រ ផ្ទៃក្រឡា ៨៤០ម៉ែត្រការ៉េ។ ទី២. ផ្លូវលេខ ២៦៥ (ខាងជើងផ្សារសំណង់ ១២)ប្រវែង ៩៥ ម៉ែត្រទទឹង ៩ម៉ែត្រ ផ្ទៃក្រឡា ៥៧០ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ៣។ ទី៣. ផ្លូវលេខ ៣៦២ចាប់ពីផ្លូវលេខ ២៥៥ ដល់ផ្លូវលេខ ២៦១ស្ទួន ប្រវែង ២០០ម៉ែត្រ ទទឹង ៩ម៉ែត្រ ផ្ទៃក្រឡា ១៨០០ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់បឹងសាឡាង។
ស្តារលូនៅផ្លូវលេខ ២៥៧ ចាប់ពីផ្លូវលេខ ១២៩ ដល់ផ្លូវលេខ ២៣០ ប្រវែង ២១២០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ១ សង្កាត់ទឹកល្អក់ទី ២ និងសង្កាត់ទឹកល្អក់ទី ៣។ ផ្លូវលេខ ២០២ ចាប់ពីផ្លូវលេខ ២៥៣ ដល់ផ្លូវលេខ ២១៩ ប្រវែង ១៩៣២ម៉ែត្រ ស្ថិតក្នុងផ្សារដេប៉ូទី ១ សង្កាត់ទឹកល្អក់ទី ៣ និងសង្កាត់ផ្សារដើមគរ។
ដើម្បីឲ្យក្រុមហ៊ុនដំណើរការការងារខាងលើ ប្រកបដោយភាពរលូន និងអនុវត្ត សម្រេចបានតាម ផែនការការងារដែលបានគ្រោងទុក លោកអភិបាលខណ្ឌបានស្នើឲ្យចៅសង្កាត់ពាក់ព័ន្ធទាំងអស់ ជួយសហការ ពិសេសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់នឹងការដ្ឋានឲ្យបានដឹង និងចូលរួមសហការតាមដានការអនុវត្តតម្រោង៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


