Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ៖ យុទ្ធនាការបង្អត់អាហាររបស់ក្រុមយុវជនខ្មែរថាវរៈ គ្រាន់តែជាវិធីសាស្រ្ដទាមទារការចាប់អារម្មណ៍

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ការធ្វើយុទ្ធនាការបង្អត់អាហាររបស់ក្រុមយុវជនខ្មែរថាវរៈ ដើម្បីស្នើទៅតុលាការឲ្យដោះលែងអ្នកស្រី សេង ធារី នោះ គឺគ្រាន់តែជាវិធីសាស្រ្ដមួយទាមទារការចាប់អារម្មណ៍ប៉ុណ្ណោះ ហើយគ្មានឥទ្ធិពលអ្វីដល់តុលាការឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បន្ទាប់ពីក្រុមយុវជនខ្មែរថាវរៈ បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី ២ ខែវិច្ឆិកាថា ពួកគេមានគ្នា ៦នាក់ នឹងចាប់ផ្ដើមយុទ្ធនាការបង្អត់អាហារជាមួយអ្នកស្រី សេង ធារី រយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ដើម្បីស្នើទៅតុលាការឲ្យដោះលែងអ្នកទោសរូបនេះ។ ក្រុមយុវជនខ្មែរថាវរៈ និយាយថា ពួកគេទាំងអស់គ្នាមានការព្រួយបារម្ភពីសុខភាព និងសុវត្ថិភាព របស់អ្នកស្រី សេង ធារី ក្រោយពីជាប់ពន្ធនាគារយៈពេល ១៥២ថ្ងៃកន្លងមកនេះ។

សូមជម្រាបថា អ្នកស្រី សេង ធារី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ នៅមុខសាលាដំបូងរាជធានីភ្នំពេញ។ អ្នកស្រី ត្រូវបានបញ្ជូនទៅពន្ធនាគារភ្លាមៗ បន្ទាប់ពីតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ជាមួយទណ្ឌិត សម រង្ស៊ី និងបក្ខពួកជាច្រើននាក់ផ្សេងទៀត។

ពាក់ព័ន្ធនឹងយុទ្ធនាការរបស់ក្រុមយុវជនខ្មែរថាវរៈខាងលើនេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ យល់ឃើញថា គ្រាន់តែជាការទាមទារការចាប់អារម្មណ៍ពីសាធារណជនប៉ុណ្ណោះ តែមិនមានឥទ្ធិពលអ្វីដល់តុលាការនោះឡើយ។

លោក ជិន ម៉ាលីន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែវិច្ឆិកានេះថា «យុទ្ធនាការបង្អត់អាហារនេះ វាគ្រាន់តែវិធីសាស្រ្ដដើម្បីទាមទារការចាប់អារម្មណ៍ និងបំផុស បិទបាំង នូវកំហុសដែលខ្លួនបានប្រព្រឹត្ត ក៏ប៉ុន្តែវាអត់មានឥទ្ធិពលអ្វីទៅលើតុលាការ ដែលជាស្ថាប័នអនុវត្តច្បាប់នោះទេ វាមានតែការប្រើប្រាស់នីតិវិធីច្បាប់»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងបន្ថែមថា ប្រសិនបើក្រុមយុវជនទាំងនោះ ចង់ជួយអ្នកស្រី សេង ធារី ត្រូវចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ និងការការពារខ្លួនតាមផ្លូវច្បាប់ ដោយត្រូវស្វះស្វែងរកភស្ដុតាង មូលដ្ឋានផ្លូវច្បាប់រឹងមាំក្នុងការដោះបន្ទុក ទើបជារឿងដែលគួរធ្វើ។ ចំពោះការធ្វើយុទ្ធនាការបង្អត់អាហារ គឺគ្រាន់តែជារូបភាព ឬជាវិធីសាស្រ្ដនយោបាយ ដើម្បីទាមទារការចាប់អារម្ម​ណ៍ និងបិទបាំងនូវកំហុសរបស់ខ្លួន តែក្នុងទិដ្ឋភាពផ្លូវច្បាប់មិនអាចមានឥទ្ធិពលអ្វីឡើយ។

គួរឲ្យដឹងដែរថា អ្នកស្រី សេង ធារី កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារ បន្ទាប់ពីផ្ទេរចេញពីពន្ធ​នា​គារនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ។ លោក នុត​ សវនា អ្នកនាំពាក្យ អគ្គនាយកដ្ឋានពន្ធនាគារ ធ្លាប់បានអះអាងថា ការសម្រេចផ្ទេរអ្នកស្រី​ សេង ធារី ពីការឃុំនៅពន្ធនាគារព្រៃស ទៅឃុំនៅក្នុងពន្ធនាគារខេត្តព្រះវិហារវិញ គឺដើម្បីជៀសវាងបង្កការរំខាន និងការបង្កអសន្តិសុខផ្សេងៗនៅក្នុងពន្ធនាគារ និងនៅខាងមុខពន្ធនាគារ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ ពលរដ្ឋនៅខាងក្រោយចាត់ទុកកងទ័ពជួរមុខថា ជាបងប្អូនខ្មែរតែមួយ នឹងប្រឹងផ្ដល់ស្បៀងមិនឱ្យខ្វះខាតឡើយ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

UN នឹងបោះឆ្នោតលើបទឈប់បាញ់នៅហ្គាហ្សា ដោះលែងចំណាប់ខ្មាំង និងជំនួយមនុស្សធម៌

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

យន្តហោះ​ក្រុមហ៊ុន​ឥណ្ឌា​​ដឹកមនុស្ស​២៤២​នាក់​ធ្លាក់​​​ក្រោយ​ហោះ​ឡើង​បន្តិច ចំនួន​អ្នកស្លាប់មិន​ទាន់​បញ្ជាក់​

កីឡា១ ម៉ោង មុន

Wirtz នឹងក្លាយជាកីឡាករទី ៣ បន្ទាប់ពី Neymar, Mbappe មានតម្លៃផ្ទេរថ្លៃបំផុតក្នុងលោក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! យន្តហោះផ្ទុកមនុស្ស ២៤២នាក់ ធ្លាក់នៅឥណ្ឌា

Sokha Hotels

ព័ត៌មានពេញនិយម