Connect with us

ព័ត៌មានជាតិ

ស្ថាប័ន ៣ រួមគ្នា ផ្សព្វផ្សាយផែនការ ការអភិវឌ្ឍយុវជនកម្ពុជា ២០២២-២០២៦

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងអង្គការ UNFPA រៀបចំពិធីប្រកាសផ្សព្វផ្សាយផែនការសកម្មភាពជាតិស្ដីពី “ការអភិវឌ្ឍយុវជនកម្ពុជា ២០២២-២០២៦” ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការសកម្មភាពជាតិស្ដីពី ការអភិវឌ្ឍយុវជនកម្ពុជា ផ្ដោតលើយុទ្ធសាស្ត្រចំនួន ១២ និងកន្សោមអាទិភាពចំនួន ៤ ដែលរួមមាន៖ ១. ការអប់រំ ២. សុខភាព និងសុខុមាលភាព ៣. ការងារ និងឱកាស និង ៤. ការចូលរួម និងសមត្ថភាពស្ថាប័នក្នុងការសម្របសម្រួល។

សកម្មភាពទាំងនេះ មានសូចនាករ និងចំណុចដៅច្បាស់លាស់ គឺជាមូលដ្ឋានរឹងមាំសម្រាប់ការពិនិត្យតាមដាន និងវាយតម្លៃ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តផែនការសកម្មភាពជាតិ និងជាត្រីវិស័យសម្រាប់ការអភិវឌ្ឍយុវជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម