ព័ត៌មានជាតិ
ប្រធានសភាប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ប្រធានសភាកម្ពុជា ឡាវ និងវៀតណាម CLV បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចប្រជុំកំពូលសភានៃប្រទេសទាំងបី នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា។

នាឱកាសនៃមហាសន្និបាតអន្តរជាតិសភាអាស៊ាន( AIPA) លើកទី ៤៣ ចាប់ពីថ្ងៃទី ២០-២៥ វិច្ឆិកា នៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងបី ដើម្បីពង្រឹងបន្ថែមទៀតនៃទំនាក់ទំនងមិត្តភាព ជាប្រពៃណី អ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងនៃប្រទេសទាំងបី។
នៅក្នុងសេចក្តីថ្លែងការណ៍ ប្រធានសភាទាំងបី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីថែរក្សា ការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងរដ្ឋសភា នៃប្រទេសទាំងបី ដោយជំរុញកិច្ចសហប្រតិបត្តិការនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសទាំងបី។

ជាមួយគ្នានេះ ប្រធានសភានៃប្រទេសទាំងបី បានយល់ស្របលើយន្តការដែលមានស្រាប់ នៃកិច្ចប្រជុំគណៈកម្មាធិការ/គណៈកម្មាធិការកិច្ចការបរទេស CLV ទៅជា«កិច្ចប្រជុំកំពូលសភា CLV»។ កិច្ចប្រជុំកំពូលនេះមានគោលបំណង ធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងចំណោមប្រទេសទាំងបី។ ជំរុញការផ្លាស់ប្តូរ និងផ្សព្វផ្សាយព័ត៌មាន បទពិសោធន៍ និងការអនុវត្តឱ្យបានល្អលើមុខងារ និងភារកិច្ចរបស់សភាជាតិ CLV។ កៀរគធនធានហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍ CLV (CLV-DTA)។ កិច្ចប្រជុំកំពូលលើកទី១ នឹងធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសភា នៃប្រទេសឡាវ នៅឆ្នាំ ២០២៣៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


