ព័ត៌មានជាតិ
ស្វែងយល់ពីនីតិវិធីវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា
រដ្ឋសភាកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនៅថ្ងៃទី ២៨ កក្កដា ខាងមុខនេះ។ អំណាចធ្វើការកែប្រែ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ជាអំណាចរដ្ឋធម្មនុញ្ញប្រទាន ហើយអំណាចនេះ ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
តើស្ថាប័នណាខ្លះដែលអាចស្មើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាន?
ស្ថាប័នដែលអាចស្នើធ្វើវិសោធនកម្មបាន គឺមានអង្គព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា តាមសេចក្ដីស្នើរបស់តំណាងរាស្ត្រ ១/៤។
តើការកែប្រែ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ធ្វើឡើងតាមរបៀបណា?
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អង្គការដែលមានសមត្ថកិច្ចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺរដ្ឋសភា។ ព្រះមហាក្សត្រ ពេលទទួលសំណើហើយ ទើបពិគ្រោះមតិជាមួយក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញថ្វាយមតិទៅព្រះមហាក្សត្រ បើធ្វើបានព្រះមហាក្សត្រទ្រង់ផ្តល់ចម្លើយទៅនាយករដ្ឋមន្ត្រី ឬ ប្រធានរដ្ឋសភា ហើយអនុវត្តនីតិវិធីព្រាងច្បាប់ធម្មនុញ្ញ ធ្វើសេចក្ដីថ្លែងហេតុ និងធ្វើសំណើ។
ការកែប្រែ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ(ចំណុចធម្មនុញ្ញដែលនឹងត្រូវសើរើ ឬធ្វើវិសោធនកម្មថ្មី) ដែលបានអនុម័តដោយរដ្ឋសភាតាមមតិភាគច្រើន ពីរភាគបី(២/៣) នៃចំនួនសមាជិកសភាទាំងមូល។ ព្រឹទ្ធសភា ត្រូវត្រួតពិនិត្យ និងអនុម័តដោយសំឡេងពីភាគបី (២/៣) នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលដែរ។ បន្ទាប់ពីសភាទាំងពីរអនុម័តយល់ព្រមរួចរាល់ហើយ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខារួចប្រកាសឲ្យប្រើ។

តើមានចំណុចណាខ្លះដែលត្រូវបានហាមឃាត់មិនឱ្យធ្វើវិសោធនកម្ម?
ការសើរើ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានហាមឃាត់នៅពេលដែលប្រទេសជាតិស្ថិតក្នុងស្ថានភាពអាសន្ន ឧទាហរណ៍ ដូចជា ពេលមានសង្គ្រាមជាដើម។ ចំពោះការសើរើ ឬធ្វើវិសោធនកម្មដែលប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើវិសោធនកម្មផងដែរ។ បន្ថែមពីនេះ នៅក្នុងមាត្រា ៧ វាក្យខ័ណ្ឌទី១ នៃរដ្ឋធម្មនុញ្ញបានចែងថា “ប្រការដែលព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែមិនកាន់អំណាចឡើយ” គឺមិនអាចសុំកែប្រែបានជាដាច់ខាត៕
ដោយ៖ សេម វាសនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


