ព័ត៌មានជាតិ
ពាក់កណ្ដាលឆ្នាំនេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយអាយប៉ា
នៅពាក់កណ្ដាលឆ្នាំ២០២៥នេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយអាយប៉ា (AIPA) លើកទី១៦។ បើតាមគម្រោង កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា គ្រោងរៀបចំចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ នៅរាជធានីភ្នំពេញ។

លោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមអាយប៉ាជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីប្រតិទិនការងារអាយប៉ា និងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយអាយប៉ា (AIPA) លើកទី១៦ (The 16th Meeting of AIPA CAUCUS) ដែលសភានៃកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

សភាកម្ពុជាធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាចំនួន ៣លើកកន្លងមកហើយ ក៏ដូចជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំផ្សេងៗមួយចំនួនទៀត។ សម្រាប់ប្រតិទិនការងាររបស់អាយប៉ាឆ្នាំ២០២៥នេះ ត្រូវបានលោក ជាម យៀប បញ្ជាក់ឱ្យដឹងថា មានកិច្ចប្រជុំចំនួន៥ មុននឹងដល់មហាសន្និបាតអាយប៉ា លើកទី៤៦ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខ មានដូចជាកិច្ចប្រជុំសមាជិកសភាស្ត្រីអាយប៉ា កិច្ចប្រជុំទល់មុខរវាងប្រមុខដឹកនាំអាស៊ាន និងប្រមុខអាយប៉ា កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា កិច្ចប្រជុំអាយប៉ាស្ដីពីគ្រឿងញៀន នឹងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២១៥។
ចំណែកកិច្ចប្រជុំនៃអ្នកនយោបាយអាយប៉ា AIPA Caucus គឺនឹងរៀបចំឡើងនៅប្រទេសកម្ពុជា ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះគ្រោងរៀបចំនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។ ដូច្នេះ លោកអនុប្រធានទី១ រដ្ឋសភា បានស្នើឱ្យមានការបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំ និងចាត់តាំងគណៈប្រតិភូសភាកម្ពុជាសម្រាប់ចូលរួមកិច្ចប្រជុំ។

លោក ជាម យៀប ក៏បានណែនាំឱ្យអគ្គលេខាធិការរដ្ឋសភា ទំនាក់ទំនងជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានអាយប៉ានៅហ្សាការតា អំពីដំណើរការផ្សេងៗសម្រាប់ឈានទៅកាន់ការរៀបចំកិច្ចប្រជុំ និងម្យ៉ាងទៀត ត្រូវធ្វើការពិនិត្យសិក្សាវាយតម្លៃអំពីទីតាំងនៃការៀបចំកិច្ចប្រជុំ ទាំងផលចំណេញ បញ្ហាប្រឈម និងភាពងាយស្រួលរវាងការរៀបចំកិច្ចប្រជុំនៅក្នុងវិមានរដ្ឋសភា និងការរៀបចំកិច្ចប្រជុំនៅសណ្ឋាគារណាមួយក្នុងរាជធានីភ្នំពេញ៕
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


