Connect with us

ព័ត៌មានជាតិ

YouTube ​ដាក់​ឲ្យ​អ្នក​ផលិតមាតិកាវិដេអូ​នៅកម្ពុជា រក​លុយ​បាន​

បានផុស

នៅ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “កម្មវិធីភាពជាដៃគូ” របស់ក្រុមហ៊ុន YouTube បន្ទាប់ពីបានផ្អាកមួយរយៈកន្លងមក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចុះថ្ងៃទិ២៤វិច្ឆិកានេះបានឱ្យដឹងថាបន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល (Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ក.ប.ទ. បានទាក់ទងនិងសហការជាមួយតំណាង YouTube ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះជូនអ្នកផលិតមាតិកា YouTube ក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផលចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបាន ព្រមទាំងឱកាសចូលទៅប្រើប្រាស់មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ។

ក.ប.ទ. នឹងបន្តសហការជាមួយក្រុមហ៊ុន YouTube និងក្រុមហ៊ុននានាដែលមានថ្នាលវីដេអូនៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់អ្នកផលិតមាតិកាដូចដែលបានធ្វើកន្លងមក សំដៅពង្រឹងសមត្ថភាពក្នុងការផលិតមាតិកាល្អៗ គោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគំនិតច្នៃប្រឌិត ផ្ដល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជនដូចជាការអប់រំ កំសាន្ដ បច្ចេកវិទ្យាឌីជីថល ធុរកិច្ច និងនវានុវត្តន៍ជាដើម ដែលទាំងនេះជាផ្នែកមួយជួយជំរុញដល់បរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។

ទន្ទឹមនឹងនេះដើម្បីជំរុញការអប់រំឌីជីថល ក.ប.ទ. សូមលើកទឹកចិត្តដល់អ្នកផលិតមាតិកាទាំងអស់ចូលរួមកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ “កម្ពុជាឆ្ពោះទៅឌីជីថល” (Go Digital Cambodia) ដែលអាចស្វែងរកព័ត៌មានលម្អិតតាមគេហទំព័រwww.godigital.gov.kh៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម