ព័ត៌មានជាតិ
បាក់ឌុបឆ្នាំនេះ ខេត្តបន្ទាយមានជ័យ មានបេក្ខជនចូលប្រឡងចំនួន៥.៨០២នាក់ និងមាន៧មណ្ឌល
បន្ទាយមានជ័យ ៖ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា សម័យប្រឡងបាក់ឌុបឆ្នាំនេះ នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះមានចំនួន៧មណ្ឌល ១/មណ្ឌលវិទ្យាល័យសម្តេចឪ ២/មណ្ឌលបឋមសិក្សាហ៊ុនសែនសូភី ៣/មណ្ឌលវិទ្យាល័យហ៊ុនសែនខ្លាកូន ៤/មណ្ឌលវិទ្យាល័យសិរីសោភ័ណ ៥/មណ្ឌលវិទ្យាល័យ ស.ក ព ន អូអំបិល ៦/មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ ៧/មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រង សេដ្ឋកិច្ច UME។

ក្នុងនោះមានបេក្ខជនចូលរួមប្រឡងសរុបមានចំនួន ៥.៨០២នាក់ ស្រីមានចំនួន២.៧០៩ក្នុងនោះ
១/បេក្ខជនចំណេះទូទៅមានចំនួន៤.៧៥៥នាក់ ស្រីមានចំនួន២.៧០៩នាក់២/បេក្ខជនស្វៃរិនចំណេះទូទៅមានចំនួន៧៥៧នាក់ស្រី៣៩៣នាក់ ៣/បេក្ខជនបំពេញវិជ្ជាមានចំនួន២៩០នាក់ ស្រីមានចំនួន៧០នាក់។

លោកឈូ ប៊ុនរឿង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា បេក្ខជនប្រឡងទាំងអស់ត្រូវគោរពតាមគោលការណ៍ប្រឡងបាក់ឌុប ព្រោះឆ្នាំនេះ មានវិន័យដ៏តឹងរ៉ឹង ដើម្បីធានាថាការប្រឡងនេះ មានស្តង់ដារ គុណភាពខ្ពស់ ដូច្នេះ បេក្ខជន បេក្ខនារី ប្រឡង ត្រូវគោរពម៉ោង ពេល វិន័យប្រឡង ហាមយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិច ពោលគឺត្រូវគោរពតាមបទបញ្ជា បទបញ្ញត្តិ ដែលក្រសួងបានដាក់ចេញ ការរឹតបន្តឹងនេះ នឹងបន្តធានាថា អ្នកចេះ គឺជាប់។

ក្នុងករណីរកឃើញថា បេក្ខជននិងបេក្ខនារីបានប្រព្រឹត្តសកម្មភាពផ្ទុយនិងបទបញ្ញត្តិនិងកម្រិតវិន័យបេក្ខជននិងបេក្ខនារីនោះ ត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា បេក្ខជន និងបេក្ខនារី រៀនអស់រយៈពេល១ឆ្នាំពេញ សិស្សទាំងអស់ដែលបានខិតខំរៀនសូត្រគ្រប់ៗគ្នានោះ បានយកចំណេះដឹងទាំងអស់នេះទៅប្រឡងឲ្យបានជាប់ក្នុងនោះក៏ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យផងដែរ។

លោកឈូ ប៊ុនរឿង បានបញ្ជាក់ទៀតថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ បេក្ខជនបេក្ខនារីទាំងអស់លើកទី១ ត្រូវមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន និងលើកទី ២ នៅថ្ងៃទី ៤ ខែធ្នូឆ្នាំ២០២២ បេក្ខជនបេក្ខនារីទាំងអស់ត្រូវមកពិនិត្យឈ្មោះ ឬ បន្ទប់ និងលេខ តុ នៅតាមមណ្ឌល ឲ្យបានត្រឹមត្រូវ។ ក្នុងនោះបេក្ខជនទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងបាក់ឌុបនេះ ត្រូវរក្សាគម្លាត សុវត្ថិភាព និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំនៅក្នុងមណ្ឌលប្រឡងរហូតដល់បញ្ចប់ការប្រឡង។ បេក្ខជនទាំងអស់យកម៉ូតូមកប្រឡងនោះមិនអនុញ្ញាតឲ្យយកលុយថ្លៃផ្ញើយានយន្តនោះទេ ដើម្បីសម្រួលដល់សិស្សដែលមកពីឆ្ងាយ៕
ដោយ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


