Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀង អំពាវនាវពលរដ្ឋប្រឈមឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា

បានផុស

នៅ

ថ្លែងនៅក្នុងទិវា ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២២ ប្រធានបទ “រក្សាសន្យាប្រយុទ្ធនឹងជំងឺអេដស៍ មិនទាន់បញ្ចប់ទេ” នៅវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជន ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។ ហើយចំពោះស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឱ្យដឹងថា ឆ្នាំនេះ មូនិធិថែរទាំសុខភាពអេដស៍ (AHF) ប្រារព្ធទិវាពិភពលោក អេដស៍ឆ្នាំ ២០២២ ក្រោមប្រធានបទ “មិនទាន់បញ្ចប់ទេ” ដើម្បីរំលឹកដល់មេដឹកនាំពិភពលោក ស្ថាប័នសុខភាពសាធារណៈពិភពលោក និងសង្គមស៊ីវិល ថាការងារជាច្រើននៅតែមាន ប្រសិនបើយើងធ្វើ មួយថ្ងៃបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍។ របាយការណ៍បង្ហាញថាពិភពលោកមានការព្រួយបារម្ភយ៉ាង ខ្លាំងក្នុងការកាត់បន្ថយការឆ្លងថ្មី និងអត្រាមរណៈ។

លោកបានអំពាវនាវឱ្យភាគីពាក់ព័ន្ធ និងអ្នកតស៊ូមតិក្នុងប្រទេសទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងការពារ ការធ្វើតេស្ត និងការព្យាបាលមេរោគអេដស៍នៅទូទាំងពិភពលោក ដើម្បីពន្យារអត្រាឆ្លងមេរោគអេដស៍ថ្មីដែលកំពុងកើន ឡើងយ៉ាងឆាប់រហ័ស និងការពារសមិទ្ធផល ដ៏មានតម្លៃដែលយើងបានធ្វើកន្លងមក។ យើងបានជោគជ័យ ជាយូរមកហើយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ យើងត្រូវតែថែរក្សាសមិទ្ធផលពីពេលនេះតទៅទៀត។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំ ជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នអង្គការកំពុងផ្តល់ការព្យាបាល ថែទាំ និងសេវាកម្មដល់ មនុស្សជាង ១,៤៧ លាននាក់ នៅក្នុង ៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើតជាដើម។ លោក សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង នៅ បានមានប្រសាសន៍ថា បើយោងតាមស្ថិតិចុងក្រោយរបស់ UNAIDS មនុស្សជាង ៣៨លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍នៅទូទាំងពិភពលោក ហើយមនុស្សជាង ៤០លាននាក់ បានស្លាប់ដោយសារជំងឺ ដែលទាក់ទងនឹងជំងឺអេដស៍ ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃមេរោគអេដស៍ ខណៈមនុស្សរាប់លាននាក់សព្វថ្ងៃនេះ កំពុងទទួលបានការព្យាបាលដោយថ្នាំប្រឆាំងមេរោគេអដស៍៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម