ព័ត៌មានជាតិ
លោកសុខ ទូច៖ ទេសចរត្រូវគេបោកប្រាស់តាមរយៈរូបភាព ៥ ចំណុចខុសៗគ្នា
លោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា សម្រាប់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះ ត្រូវបានគេបោកប្រាស់តាមរយៈរូបភាព ៥ ចំណុចខុសៗគ្នា ដែលធ្វើឱ្យទេសចរបាត់បង់ទំនុកចិត្តនិងលែងចង់មកទស្សនានៅប្រទេសកម្ពុជា។ លោកបានអះអាងបែបនេះនៅក្នុងសិក្ខាសាលាពីគម្រោងស្រាវជ្រាវស្ដីពីទេសចរណ៍កម្ពុជា នៅរាជបណ្ឌិតសភាកម្ពុជា។

ថ្លែងនៅក្នុងសិក្ខាសាលាកាលពីម្សិលមិញនេះ លោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា លោកបានចុះទៅសិក្សាតាមគោលដៅទេសចរណ៍ និងតាមព្រលានយន្តហោះ ដើម្បីដឹងថាទេសចរមកទស្សនា ប្រទេសកម្ពុជាទទួលបានអ្វី និងប្រឈមបញ្ហាអ្វីខ្លះដែលត្រូវដោះស្រាយ។
លោកបានលើករូបភាព ៥ ចំណុចដែលទេសចរ តែងទទួលការបោកប្រាស់រួមមាន៖
ទី១៖ ការបោកប្រាស់តាមរយៈការដឹងជញ្ជូនភូតទីតាំង
លោកសុខ ទូច បានលើកឡើងថា ការបោកប្រាស់ការដឹកជញ្ជូន ឬភូតទីតាំង គឺតាមរយៈរថយន្តដែលដឹកភ្ញៀវទេសចរ ឬម៉ូតូកង់បីណែនាំដឹកភ្ញៀវទេសចរទៅតាមកន្លែងមួយចំនួនដែលខុសពីកន្លែងភ្ញៀវចង់ទស្សនា ដោយហេតុថាភ្ញៀវទេសចរមួយចំនួនមិនបានស្គាល់ច្បាស់ពីកន្លែងនីមួយៗ។
ទី២៖ ការទិញផលិតផលគ្មានគុណភាព
ពាក់ព័ន្ធបញ្ហានេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហើបថា មនុស្សមួយចំនួនច្រើនតែណែនាំភ្ញៀវទេសចរឱ្យទិញផលិតផលដែលគ្មានការធានាគុណភាព គ្មានការទទួលខុសត្រូវ ដែលធ្វើឱ្យទេសចរទាំងអស់នោះបាត់បង់ទំនុកចិត្តលែងជឿជាក់ និងលែងមកតទៀត។ ប៉ុន្តែប្រសិនបើអ្នកដែលណែនាំទេសចរប្រកបដោយភាពស្មោះត្រង់ នោះពួកគេនឹងទៅជាមួយដោយស្នាមញញឹម ហើយពេលខ្លះទៀតអាចជួយផ្សព្វផ្សាយបន្ត និងនាំអ្នកមកលេងកម្ពុជាកាន់តែច្រើនជាងមុន។
ទី៣៖ ការធ្វើដំណើរទៅមិនចំគោលដៅ
ជុំវិញបញ្ហានេះ លោកសុខ ទូច បានបង្ហាញថា អ្នកដែលប្រកបមុខរបរជាអ្នកដឹកភ្ញៀវទេសចរខ្លះ ដូចជារថយន្តតាក់ស៊ី ឬម៉ូតូកង់បី ដឹកភ្ញៀវទៅខុសទីតាំង ទៅមើលប្រាសាទបន្ទាយស្រីថាជាប្រាសាទអង្គរតូច ឬពាក់ព័ន្ធការបង់លុយជាដើម។

ទន្ទឹមនេះ លោកប្រធានរាជបណ្ឌិតសភាកម្ពុជា ក៏បានលើកឡើង ២ ចំណុចបន្ថែមទៀតពាក់ព័ន្ធការចំណាយពេលច្រើន និងផ្ទះសំណាក់សណ្ឋាគារ ដែលលោកបង្ហាញឱ្យដឹងថាភ្ញៀវទេសចរត្រូវបានគេបោកប្រាស់ស្តែងចេញឱ្យឃើញតាមរយៈរូបភាពមួយចំនួនដូចខាងលើនេះ។
លោក សុខ ទូច បានមានប្រសាសន៍ថា ព្រោះតែបញ្ហាចេះតែកើតមានលើភ្ញៀវទេសចរ ទើបរាជបណ្ឌិតសភាកម្ពុជាសម្រេចបង្កើតវេបសាយទេសចរណ៍កម្ពុជានេះឡើង ដើម្បីក្លាយជាជំនួយដល់ភ្ញៀវទេសចរដែលបានចូលមកទស្សនាប្រទេសកម្ពុជា៕
ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


