ព័ត៌មានជាតិ
អាជីវករផ្សារកំពង់ត្រាចបន្តលក់ដូររំលោភលើចំណីផ្លូវសាធារណៈ
បើទោះបីជាកន្លងមក មានការខិតខំប្រឹងប្រែង ពីសំណាក់អាជ្ញាធរស្រុកកំពង់ត្រាច ក៏ដូចជាសមត្ថកិច្ច ក្នុងការជូនដំណឹង និងចុះឱ្យរុះរើសំយ៉ាបចេញយ៉ាងណាក៏ដោយ ក៏អាជីវករមួយចំនួននៅផ្លូវចូលខាងលិចផ្សារកំពង់ត្រាច នៅតែបន្ត ដាក់លក់លើទ្រូងផ្លូវ បេតុងដដែល នៅថ្ងៃទី ០៣ ខែ ធ្នូនេះ។

នាពេលកន្លងមកគេសង្កេតឃើញលោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានដឹកនាំកម្លាំងចុះវាស់វែង និងបាញ់ថ្នាំកំណត់ ទីតាំងឲ្យអាជីវករលក់ដូរត្រឹមតែលើចិញ្ចើមផ្លូវតែប៉ុណ្ណោះ ដោយមិនអនុញ្ញាត ឲ្យលក់ នៅលើទ្រូងផ្លូវនោះឡើយ។
ជាមួយគ្នានេះ សមត្ថកិច្ចក៏ធ្លាប់បានចុះធ្វើការសម្របសម្រួល និងណែនាំក្រុមអាជីវករទុកចោលសម្ភារពាស វាលពាស កាល គ្មានសណ្តាប់ធ្នាប់ នៅតាមទីសាធារណ:ជុំវិញផ្សារកំពង់ត្រាចនោះផងដែរ ដើម្បីឲ្យពួកគាត់បញ្ឈប់ ការលក់ លើទ្រូងផ្លូវតទៅទៀត។

ប៉ុន្តែក្រុមអាជីវករមួយចំនួននៅតែបន្តលក់ដូរលើទ្រូងផ្លូវបេតុងដោយ មិនព្រមអនុវត្តតាមការណែនាំទាល់តែសោះ ព្រោះក្រោយការរៀបចំឱ្យប្រជាពលរដ្ឋអាជីវករលក់ដូរនៅផ្លូវចូលផ្សារកំពង់ត្រាចពីខាងកើតឱ្យកាត់សំយ៉ាបចេញបានយ៉ាងស្អាត ប៉ុន្តែក្រុមអាជីវករលក់ដូរនៅផ្លូវចូលផ្សារកំពង់ត្រាចផ្នែកខាងលិចពួកគាត់បានបន្តរំកិលលក់ចូលទៅលើទ្រូងផ្លូវវិញដដែលព្រោះទីតាំងខាងលិចផ្សារកំពង់ត្រាចនេះ គឺមានការលូតទៅលើផ្លូវដូចសព្វថ្ងៃនេះ សឹងពាក់កណ្តាលទៅហើយ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ ស្ទើររាល់ថ្ងៃ។
ទោះបីជាមានការរិះគន់ ពីសំណាក់ប្រភពពីប្រជាពលរដ្ឋដែលបានធ្វើដំណើរឬរស់នៅក្នុងមូលដ្ឋាននានា បានរិះគន់ទៅលើអាជ្ញាធរ យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរមូលដ្ឋានហាក់បីដូចជាមិនមានការព្យាយាមធ្វើការរឿងនេះ។
ជុំវិញបញ្ហានេះ ពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន បន្តចុះណែនាំ និងអប់រំដល់អាជីវករដែលលក់រំលោភលើផ្លូវសាធារណៈ ដើម្បីសោភណ្ឌភាពផ្សារ និងកាត់បន្ថយការកកស្ទះ៕ (សឹង រ៉ាត់)



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


