ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្តាំផ្ញើមន្រ្តីថ្នាក់មូលដ្ឋាន ត្រូវដោះស្រាយសំណូមពរ និងផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានទាន់ពេលវេលា
លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញដល់ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ មេភូមិ និងប្រធានមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ត្រូវដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យបានទាន់ពេលវេលា។

លោកជំទាវ ម៉ែន សំអន ជំរុញបែបនេះ ខណៈនាំយកអង្កររបស់សម្តេចតជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គណបក្សស្រុកស្វាយជ្រំ និងគណបក្សកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២។

លោកជំទាវ បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកជំទាវអនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំផ្ញើដល់មន្រ្តី ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ មេភូមិ និងប្រធានមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា។

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាអង្ករចែកជូនដល់ស្រុកទាំងពីរនេះរួមមាន ៖ ឃុំទាំង ១១ នៃស្រុកកកំពង់រោទិ៍ បានអង្ករ ៦តោន និងថវិកា ២លាន ២០ម៉ឺនរៀល និងគណបក្សស្រុកកំពង់រោទិ៍ ១តោន និងថវិកា ១លានរៀល។ ចំណែកឯឃុំទាំង ១៦ នៃស្រុកស្វាយជ្រំ ទទួលបានអង្គរ ១៧តោន និងថវិកា ៣លាន ២០ម៉ឺនរៀល គណបក្សស្រុកស្វាយជ្រំទទួលបាន ៤តោន និងថវិកា ១លានរៀល ផងដែរ៕
អត្ថបទ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


