ព័ត៌មានជាតិ
កំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប បានចាប់ផ្តើមនៅព្រឹកនេះ
ក្រសួងអប់រំយុវជននិងកីឡា បានចាប់ផ្តើមដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា សម័យប្រឡងថ្ងៃ ០៥ ធ្នូ ២០២២ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២។
លោក រស់សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១១ធ្នូ នេះថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប បានចាប់ផ្ដើមនៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២។
លោកគ្រូអ្នកគ្រូ ដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់ បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូច និងធ្វើការណែនាំដល់សមាជិកទាំងឲ្យបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែ។ គ្រប់បន្ទប់កំណែទាំងអស់មានបំពាក់កាម៉េរ៉ាសុវត្ថិភាព និងក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។
លោកបានបន្តថា ក្រសួងបានរៀបចំមណ្ឌលកំណែនៅក្នុងរាជធានីភ្នំពេញចំនួន ១០ សម្រាប់ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនក្នុងនោះទី១. មណ្ឌលវិទ្យាល័យព្រះសីសុវត្តិទី២ មណ្ឌលវិទ្យាល័យបាក់ទូកទី៣មណ្ឌលវិទ្យាល័យជាស៊ីមសន្ធរម៉ុក ទី៤មណ្ឌលបឋមសិក្សាសន្ធរម៉ុក ទី៥ មណ្ឌលវិទ្យាល័យទួលទំពូង ទី៦ មណ្ឌលបឋមសិក្សាព្រះនរោត្តម ទី៧ មណ្ឌលវិទ្យាល័យបឹងត្របែក ទី៨មណ្ឌលវិទ្យាល័យជាស៊ីមសេងកេងកង ទី៩មណ្ឌលវិទ្យាល័យព្រះយុគន្ធរ និង ទី១០មណ្ឌលវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ។
លោកបានបន្តទៀតថា ដំណើរការកំណែសន្លឹកកិច្ចការប្រឡងនេះនឹងធ្វើរហូតដល់ថ្ងៃទី ១៤ធ្នូ និងចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៥ធ្នូ ដំណើរការស្រង់ពិន្ទុដោយកុំព្យូរទ័រនិងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។
ក្រសួងអប់រំបានកំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀលសម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាលនិងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


