Connect with us

ព័ត៌មានជាតិ

ឆ្លង​ឆ្នាំខេត្ត​បាត់ដំបងត្រៀម​រៀបចំ​ពិព័រណ៍ ​​​បង្ហាញ​ម្ហូប​ប្រចាំ​ខេត្ត​​បាត់ដំបង

បានផុស

នៅ

ខេត្ត​បាត់ដំបង​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូប​អាហារដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ៣០-៣១ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ដើម្បី​អបអរ​សាទរពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០២២ ឈាន​ចូល​ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្នុង​កិច្ច​ប្រជុំ​ស្ដី​ពី​ការ​រៀប​ចំ​ព្រឹត្តិការណ៍ ពិព័រណ៍​ម្ហូប​អាហារ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​កាលពី​ម្សិល​មិញ​នេះ​នៅ​សាលាខេត្ត​បាត់ដំបង គោល​បំណង​នៃ​ការ​រៀប​ចំ​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ដើម្បី​ធ្វើ​ការ​បង្ហាញ​នូវ​មុខ​ម្ហូប​ខ្មែរ ដែល​ជា​មុខ​ម្ហូប​អ្នក​ខេត្ត​បាត់ដំបង ឱ្យ​ភ្ញៀវទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​ស្គាល់​ ព្រម​ទាំង​បាន​ភ្លក់​នូវ​មុខ​ម្ហូប​ខ្មែរ​ជា​ច្រើន ដែល​សុទ្ធ​សឹង​តែ​ជា​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​របស់​អ្នក​ខេត្ត​បាត់ដំបង ក៏​ដូច​ជា​ម្ហូប​អាហារ​ខ្មែរ​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា។

មិន​តែ​ប៉ុណ្ណោះ​ ក្នុង​ពិព័រណ៍​ដើម្បី​ផ្សព្វផ្សាយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឱ្យ​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​បាត់ដំបង​កាន់​តែ​ច្រើន​កុះករ​ផង​ដែរ៕

ដោយ​៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម