ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន ៥ នៅខេត្តតាកែវ
លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ននៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២នេះ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកនូវទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន៥ នៃខេត្តតាកែវ ក្នុងនោះ៤វត្តស្ថិតនៅស្រុកកោះអណ្តែតរួមមាន៖ វត្តបុរាណមហារាជធម្មស្ថាន វត្តបញ្ចវត្តីយ៍ វត្តពោធិនាគរាជ វត្តបន្ទាយកោះជុំ និងវត្តប្រាសាទមង្គល ស្ថិតនៅស្រុកសំរោង។

ពិធីនេះត្រូវបានធ្វើរួមគ្នានៅវត្ត អង្គបូរាណមហាធម្មរាជស្ថាន (ហៅវត្តប្រាសាទ) ស្ថិតនៅភូមិប្រាសាទ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេននៅពេលនេះ នឹងបានជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ-១៩។

ទេយ្យវត្ថុប្រគេនដល់វត្តរួមមាន៖
– បច្ច័យចំនួន១ម៉ឺនដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអង្គបូរាណមហាធម្មរាជស្ថាន(ហៅវត្តប្រាសាទ)
-អង្ករ១តោន
-ត្រីខ ចំនួន១កេស មាន១០យួរ
-មីចំនួន៥កេសធំ(៣០កេសតូច)
– ត្រីងៀតចំនួន ១០ គីឡូ
– សាច់ក្រកចំនួន១០ គីឡូ
– សាច់ជ្រូផាត់ចំនួន១០ គីឡូ
– ទឹកដោះគោខាប់ ចំនួន២កេស
– កាហ្វេ ចំនួន ៥កញ្ចប់ធំ
– តែ ចំនួន ២គីឡូក្រាម
– ស្ករសចំនួន១បេ
– អំបិលចំនួន១បេ
– ប៊ីចេងចំនួន១បេ
– ទឹកត្រីចំនួន៥យួ
– ទឹកស៊ីអ៊ីវ ចំនួន៥យួរ
– ទឹកសៀង ចំនួន ៤យួរ
– ទឹកម្ទេស ចំនួន ៤យួរ
– សាប៊ូដុំ ចំនួន ៣០ ដុំតូច
– ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
– ទៀនវស្សា១គូរ
– ប្រេងកូឡា ចំនួន ៥ដុំ
– ប្រេងខ្យល់ ចំនួន៥ដុំ
– ម៉ាសចំនួន២០ប្រអប់ មាន១០០០ម៉ាស
– អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
– ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
– ស្លាដក់ចំនួន៤៨
– ថវិកាចំនួន២លានរៀល។
ក្នុងឱកាសនោះដែរលោកជំទាវ ហ៊ុន ម៉ាណា ក៏បានពាំនាំយកនូវអំណោយជាឃីតកញ្ចប់ៗចែកជូនដល់លោកយាយ លោកតា ប្រជាពុទ្ធបរិស័ទ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានចែកជូននូវកាតាប និងសម្ភារសិក្សាដល់សិស្សានុសិស្សមួយចំនួនផងដែរ៕




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


