ព័ត៌មានជាតិ
បេក្ខជនជាប់សញ្ញាបត្រទុតិយភូមិ ឆ្នាំនេះ ច្រើនជាងឆ្នាំមុន ជិត ២ ម៉ឺននាក់
ក្រសួងអប់រំ យុវជន និងកីឡា មុននេះបានឱ្យដឹងថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដោយបង្ហាញលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០ ៩៥០ នាក់ ត្រូវជា ៧២.៣៣ ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។ បេក្ខជនជាប់ ច្រើនជាងឆ្នាំមុន ១៨ ៩៣៤ នាក់ ខណៈឆ្នាំ២០២១ បេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥.៦៥%។

ឆ្នាំ២០២២ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់ (ឆ្នាំ២០២១ ចំនួន ១៧៥៣ នាក់), បេក្ខជន និទ្ទេស B ចំនួន ៧ ២៣២ នាក់ (ឆ្នាំ២០២១ ចំនួន ៥ ២១៥ នាក់), និទ្ទេស C ចំនួន ១៩ ០៥៣ នាក់ (ឆ្នាំ២០២១ ចំនួន ១១ ៦៣៤ នាក់), និទ្ទេស D ចំនួន ៣១ ១៦៦ នាក់ (ឆ្នាំ២០២១ ចំនួន ២៣ ៤៩៩ នាក់), និងនិទ្ទេស E ចំនួន ៣ ២៤៥០ នាក់ (ឆ្នាំ២០២១ ចំនួន ២៩ ៩១៥ នាក់)។

គួរបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២។ បេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១, និងត្រូវជា ៥ ១៧៤ បន្ទប់។ ដំណើរការសំណេរត្រូវបានចូលរួមរៀបចំ ដោយគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានាសរុបចំនួន ១៧ ២៤០នាក់, ជំនួយការអប្បមាទ ដែលជាគរុសិស្ស និងគរុនិស្សិតចំនួន ២ ៧៥៦នាក់, អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ ចំនួន ៣៥០នាក់ និងអ្នកសង្កេតការណ៍ រាជធានី ខេត្តចំនួន ២ ៧០០នាក់។

បេក្ខជនអវត្តមានសរុបចំនួន ២ ៤០០នាក់ (ត្រូវជា ១,៨៧ ភាគរយនៃបេក្ខជនសរុប) ស្រី ១ ០៣៦នាក់។ បេក្ខជនចំនួន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ៤ករណី, និងសង្ស័យវិជ្ជមានជំងឺកូរីដ-១៩ មាន ៤ករណី។ បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួន ៣ករណី គណៈមេប្រយោគមានបញ្ហា សុខភាពមានចំនួន ១៤នាក់ ក្នុងនោះ ១នាក់មានស្ថានភាពធ្ងន់ធ្ងរ ត្រូវបញ្ចូនទៅមន្ទីរពេទ្យ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


