ព័ត៌មានជាតិ
គណៈប្រតិភូក្រសួងវប្បធម៌ នាំយកថវិកា “រាត្រីសមោសរសប្បុរសធម៌” ជូនមន្ទីរពេទ្យគន្ធបុប្ផា
បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូនាំយកថវិកាចំនួន ៨២ ៧០៣ ដុល្លារអាមេរិក ដែលបានមកពីការរៀបចំព្រឹត្តិការណ៍ “រាត្រីសមោសរសប្បុរសធម៌” នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មកប្រគល់ជូន លោក Dr. DENIS LAURENT អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា។

បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ភឿង សកុណា មានប្រសាសន៍ថា នេះគឺជាចូលរួមចំណែកតូចមួយក្នុងការជួយគាំទ្រដល់ មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យត្រូវចំណាយថវិកាជាច្រេីនក្នុងការពិនិត្យព្យាបាលជំងឺជូនកុមារកម្ពុជាដោយឥតគិតថ្លៃ។ បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានរំលឹកនូវគុណូបការៈរបស់ លោកវេជ្ជបណ្ឌិត Beat Richner និងវេជ្ជបណ្ឌិត Peter Studer ស្ថាបនិកនៃមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ចាប់តាំងពីឆ្នាំ១៩៩២មក ហេីយលោកស្រីក៏បានធ្វេីទស្សនកិច្ចឈ្វេងយល់អំពីដំណេីរការ នៃមន្ទីរពេទ្យគន្ធបុប្ផា និងសួរសុខទុក្ខកុមារដែលមានជំងឺបេះដូង ដែលបានវះកាត់រួច និងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។

ជាចុងក្រោយ លោកអគ្គនាយក DENIS LAURENT តាំងនាមឱ្យ គណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ មន្រ្តីរាជការលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានលះបង់កម្លាំងកាយចិត្ត ស្មារតី ពេលវេលា ក្នុងការរៀបចំព្រឹត្តិការណ៍ “រាត្រីសមោសរសប្បុរសធម៌” នៅខេត្តសៀមរាប ដេីម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

គួរបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរខួប ៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយ អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍ រាត្រីសមោសរសប្បុរសធម៌ ដ៏អស្ចារ្យមួយ ដែលមានសិល្បៈចម្រុះសម្ដែង នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅ បរិវេណប្រាសាទបាយ័ន ដើម្បីស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់ មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសុខភាពកុមារកម្ពុជា ដោយតម្លៃសំបុត្រ ១នាក់ ៥០០ដុល្លារ៕



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


