ព័ត៌មានជាតិ
ខេត្តកែបរៀបចំកម្មវិធីកម្សាន្តឆ្លងឆ្នាំបីថ្ងៃ ទទួលភ្ញៀវទេសចរទៅកម្សាន្ត
អាជ្ញាធរខេត្តកែប នឹងរៀបចំកម្មវិធីអបអរសាទរបុណ្យឆ្លងឆ្នាំសកលចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣០-៣១ ខែធ្នូឆ្នាំ២០២២ រហូតដល់ថ្ងៃទី១ខែមករាឆ្នាំ២០២៣។
នៅក្នុងពិធីឆ្លងឆ្នាំសកល អាជ្ញាធរខេត្តកែបនឹងរៀបចំកម្មវិធីកម្សាន្តជាច្រើនទៀតដូចជា ការប្រគុំតន្ត្រី ៣ ថ្ងៃ កម្មវិធីបង្ហើរខ្លែងខ្មែរ កម្មវិធីប្រណាំងទូកផ្កាចារសមុទ្រ ការដុតកំាជ្រួចនិងបង្ហោះគោមជាដើម។


កម្មវិធីបុណ្យឆ្លងឆ្នាំសកល អាជ្ញាធរខេត្តកែបបានធ្វើការអំពាវនាវដល់ពលរដ្ឋទៅកម្សាន្តលេងនៅខេត្តកែបឱ្យបានច្រើនកុះករ ដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២និងឈានចូលឆ្នាំ២០២៣ខាងមុខនេះ។

ខេត្តកែបមានការអភិវឌ្ឍ និងមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន។ តំបន់ទេសចរណ៍ដែលមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចាប់អារម្មណ៍និងទៅកម្សាន្តច្រើនមានដូចជា កោះទន្សាយ តំបន់តំបន់ភ្នំឧទ្យានជាតិកែប។ នៅលើភ្នំឧទ្យានជាតិកែប ជាតំបន់ទេសចរណ៍ដ៏សម្បូរបែបនិងមើលឃើញសមុទ្រឈើ មានអាកាសធាតុត្រជាក់ និងខ្យល់អាកាសបរិសុទ្ធ សម្រាប់អ្នកទេសចរជាតិនិងអន្តរជាតិអាចទៅលេងដើម្បីបំបាត់រាល់ការស្មុគស្មាញទាំងឡាយ រួមទាំងតំបន់ទំនប់ចំការបីភ្នំវល្លិ៍។
ក្រៅពីនោះ ខេត្តកែបនៅមានតំបន់ទេសចរជាច្រើនទៀត ក្នុងនោះមានសហគមន៍កសិដ្ឋានចិញ្ចឹមគោពូជនិងទីលានកន្លែងប្រណាំងសេះផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


